ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងប៉ះពាល់ពលរដ្ឋខេត្តបន្ទាយមានជ័យជិត ២ម៉ឺនគ្រួសារ និងផលដំណាំជាង ២ម៉ឺន៥ពាន់ហិកតា
ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យប្រមាណជិត ២ម៉ឺនគ្រួសារ ស្មើនឹងជាង៨៤ម៉ឺននាក់ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពជាង ១ពាន់គ្រួសារ និងប៉ះពាល់ផលដំណាំប្រមាណជាង២ម៉ឺន៥ពាន់ហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង និងមានទឹកហូរធ្លាក់មកពីប្រទេសថៃបានបណ្តលឱ្យប៉ះពាល់ដល់ក្រុងស្រុកចំនួន ៧ឃុំ ក្នុងនោះរួមមានក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក ស្រុកព្រះនេតព្រះ ស្រុកមង្គលបូរី ស្រុកសេរីសោភ័ណ្ឌ និងស្រុកម៉ាឡៃ។
របាយការណ៍ដដែលបានបន្តថា ក្នុងនោះបានប៉ះពាល់ដល់មនុស្សចំនួន ១៩,៦២៥ គ្រួសារ ស្មើនឹង ៨៤,៦២៣ នាក់ ស្រី ៤២,៩៧០ នាក់ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន ១,១៩៨ គ្រួសារ ស្មើនឹង ៤,២២៥ នាក់ ស្រី ១៩៧២ នាក់ ប៉ះពាល់ដំណាំស្រូវ ២៥,២២៣ ហិកតា ដំឡូងមី ២,២២២ ហិកតា និងដំណាំរួមផ្សំផ្សេងៗចំនួន ៧៩ ហិកាតា និងសត្វពាហនៈចំនួន ១០៣ ក្បាល។

ក្រៅពីនេះជំនន់ទឹកភ្លៀងបានបណ្តាលឱ្យលិចសាលារៀនចំនួន ៥៣ សាលា វត្តអារាមចំនួន ៩ និងទឹកហូរកាត់ផ្លូវចំនួន ៥៤១ កន្លែង ដោយមានប្រវែងជាង ២២៧ ម៉ែត្រ។
លោក ឃុន សុខា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅ ព្រឹកថ្ងៃទី៤ ខែតុលានេះថា ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅមិនទាន់មានភាពស្រានស្រាន្តនៅឡើយទេ ដោយសារនៅតំបន់មួយចំនួននៅទទួលរងនូវភាពលិចលង់នៅឡើយ។

ខេត្តបន្ទាយមានជ័យនៅតែជាខេត្តដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ បើធៀបទៅនឹងបណ្តាខេត្ត៤រួមមាន ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តបៃលិន និងខេត្តកំពង់ឆ្នាំង ពិសេសស្រុកជាប់តាមព្រំដែនប្រទេសថៃ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


