ព័ត៌មានជាតិ
ទំហំនៃការឆ្លងកូវីដ១៩ ត្រូវរង់ចាំចន្លោះពីមួយសប្តាហ៍ ទៅពីរសប្ដាហ៍ ក្រោយភ្ជុំបិណ្ឌ ទើបអាចវាយតម្លៃបាន
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ទំហំនៃការរីករាលដាលនៃកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌត្រូវរង់ចាំរយៈចន្លោះពេលពីមួយសប្តាហ៍ទៅពីរសប្ដាហ៍ ក្រោយភ្ជុំបិណ្ឌទើបអាចវាយតម្លៃបាន។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលកន្លងផុតកាលពីសប្ដាហ៍មុនបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ១៩ ដល់គ្រួសារ និងអ្នកដទៃ នៅក្នុងសហគមន៍ ព្រមទាំងអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតនូវមនុស្ស។

ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះលោកជំទាវបានឱ្យដឹងថា ការវាយតម្លៃសភាពការណ៍នៃការឆ្លងជំងឺកូវីដ១៩ ត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធជាច្រើនដូចជា គណៈប្រចាំការ គណៈប្រតិបត្តិ និងគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩។ក្រោយមានការវាយតម្លៃ និងពិភាក្សាគ្នាពីផ្នែកពាក់ព័ន្ធរួចហើយត្រូវមានការជម្រាបជូនដ៏ខ្ពង់ខ្ពស់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីធ្វើសេចក្តីសម្រេច។

“ដូច្នេះយ៉ាងហោចណាស់ក៏ចន្លោះពី ៧ ថ្ងៃ ១៤ ថ្ងៃ បានយើងអាចវាយតម្លៃបាន ពីព្រោះបើមានការឆ្លងនៃវីរុសកូវីដ១៩ ក៏វាត្រូវតែទៅតាមស្ថានភាពវាចាប់ពីថ្ងៃឆ្លង ក្នុងថ្ងៃពិធីបុណ្យ រហូតដល់ថ្ងៃដែលយើងដឹង ដូចខ្ញុំនិយាយមិញហ្នឹង ទម្រាំតែយើងដឹងវា ៧ថ្ងៃបាត់ទៅហើយ អញ្ចឹងយើងត្រូវមើលនៅពេលនោះថា តើករណីដែលគាត់ឆ្លងហ្នឹងវាកើនឡើង ឬថយចុះ?”។ លោកជំទាវបន្ថែម។
ក្នុងឱកាសបុណ្យភ្ជុំ ពលរដ្ឋមួយចំនួនបានជួបជុំគ្នាហាក់ខ្វះការប្រុងប្រយ័ត្ន ដោយនាំគ្នាផ្តុំច្រើនកុះករពេកហើយ មិនមានអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ដែលឱ្យឆ្លងវីរុសកូវីដ-១៩ ជាពិសេសពពួកដែលតា កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស។
នៅថ្ងៃទី១២ ខែតុលានេះក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីករណីឆ្លងថ្មី ២៦៧នាក់ (PCR Test) ជាសះស្បើយ ៣៩៩នាក់ និងស្លាប់ ១៧នាក់ ខណៈអ្នកឆ្លងសរុប ១១៥ ៣៣៥នាក់ អ្នកជាសះស្បើយ ១០៨ ៨០២នាក់ និងអ្នកស្លាប់ ២ ៥៤៤នាក់៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ