ចរាចរណ៍
មន្ទីរទេសចរណ៍ស្ទឹងត្រែង រៀបចំបណ្ណាល័យតម្កល់ឆ្អឹងសត្វផ្សោត ដើម្បីបង្វែរទិសដៅទេសចរ
សត្វផ្សោតមេគង្គនៅ អន្លង់ឈើទាល នៃរមណីយដ្ឋានទេសចរណ៍សត្វផ្សោតព្រះរំកិល ខេត្តស្ទឹងត្រែង បានស្លាប់ម្តងមួយៗ មកដល់បច្ចុប្បន្ននេះនៅសល់តែមួយក្បាលប៉ុណ្ណោះ ហើយមន្ទីរទេសចរណ៍បានរៀបចំឱ្យមានបណ្ណាល័យសម្រាប់ តម្កល់ទុកឆ្អឹងសត្វផ្សោត ដើម្បីបង្វែរទិសភ្ញៀវទេសចរទស្សនាសំណាកឆ្អឹងសត្វផ្សោតជំនួសវិញ។

ក្នុងឱកាសចុះពិនិត្យសំណាកឆ្អឹងសត្វផ្សោតនៅ រមណីយដ្ឋានអេកូទេចរណ៍សត្វផ្សោតឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ តុលា២០២១ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា បើយើងមិនថែរក្សា និងអភិរក្សសំណាកឆ្អឹងសត្វផ្សោតនេះទេ រមណីយដ្ឋានទេសចរណ៍មួយនេះ នឹងឈានទៅបាត់បង់នៅថ្ងៃអនាគត។
លោកបន្តថា៖ “មន្ទីរគ្រោងថវិការបស់មន្ទីរ និងថវិកាដែលទទួលបានពីអង្គការដៃគូ និងសប្បុរសជននានា រៀបចំជាបណ្ណាល័យមួយទុកដាក់ឆ្អឹងសត្វផ្សោត សម្រាប់គាំទ្រដល់វិស័យទេចរណ៍ ដើម្បីថែរក្សានៅរមណីយដ្ឋានអេកូទេសចរណ៍មួយនេះឱ្យឋិតនៅគង់វង្សក្នុងការបម្រើជីវភាពដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ”។

លោក ផយ វណ្ណា សមាជិកសហគមន៍ រមណីយដ្ឋានទេសចរណ៍សត្វផ្សោតព្រះរំកិល បានគាំទ្រគំនិតផ្ដួចផ្ដើមនេះ ដោយលោកលើកឡើងថា នឹងប្រឹងប្រែងអនុវត្តតាមការណែនាំ និងអំពាវនាវបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋ និងប្រជាសហគមន៍នៅក្នុងឃុំដើម្បីបរិច្ចាគថវិកាខ្លះៗសម្រាប់យកមកទិញសម្ភារ ដូចជាកញ្ចក់សម្រាប់ដាក់ឆ្អឹងផ្សោតជាដើម។
លោកបន្តថា៖ “នេះជាសមិទ្ធផលថ្មីផ្ដល់ផលប្រយោជន៍រួមទាំងអស់គ្នា នៅពេលយើងរក្សាបាននូវសំណាកឆ្អឹងសត្វផ្សោត វាជាចំណែកមួយជួយទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត នៅតំបន់នេះបាន ក្នុងពេលដែលសត្វផ្សោតក្នុងទឹក ត្រូវស្លាប់បាត់បង់អស់”។
លោក កញ្ញា ថងបាង អាជីវករ លក់ចំណីអាហារនៅតំបន់រមណីយដ្ឋាន បានឱ្យដឹងថា កាលពីដើមឆ្នាំ ២០២១ សត្វផ្សោតធំៗបានស្លាប់ចំនួនពីរក្បាល បច្ចុប្បន្ននៅតែមួយក្បាលប៉ុណ្ណោះ។
កញ្ញាបន្តថា៖ “ប្រជាសហគមន៍ និងអាជ្ញាធរនៅតំបន់នេះ មានការព្រួយបារម្ភខ្លាចសត្វផ្សោតមួយក្បាលនេះស្លាប់បាត់បង់ទៀត ព្រោះនៅតំបន់ខាងលើអន្លង់ផ្សោត មានអ្នកនេសាទឡាវ មកដាក់មងសន្ទូច ជិតអន្លង់អភិរក្សសត្វផ្សោត”។

កញ្ញាស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយមានវិធានការចំពោះអ្នកនេសាទផ្សេងៗដែលលួចលាក់ធ្វើនេសាទបង្កផលប៉ះពាល់ការរស់នៅដល់សត្វផ្សោត ជាពិសេសកន្លងមក កូនផ្សោតតូចៗកើតមករស់មិនបានយូរទេ មានអាយុកាលតែ ១ខែ ឬ២ខែប៉ុណ្ណោះ ស្លាប់ទៅវិញ។
សូមបញ្ជាក់ថា ការរៀបចំឱ្យមានបណ្ណាល័យអភិរក្ស ឆ្អឹងសត្វផ្សោតនេះ ជាចំណែកមួយជួយថែរក្សានៅតំបន់អេកូទេចរណ៍សត្វផ្សោតព្រះរំកិល ឱ្យមាននិរន្តរភាព ដើម្បីបម្រើឱ្យវិស័យទេសចរណ៍នៅក្នុងឃុំព្រះរំកិលនេះកុំឱ្យបាត់បង់។ តំបន់អេកូទេចរណ៍មួយនេះបានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការម្លប់បៃតង អង្គការសេប៉ា និងអាជ្ញាធរមូលដ្ឋានដែលបានផ្តួចផ្ដើមឡើង ក្រោមការជូយគាំទ្រពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង៕
អត្ថបទ៖ ឧត្តរ៉ា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


