ព័ត៌មានជាតិ
មន្ត្រីក្រសួងអប់រំ៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ប្រព្រឹត្តិដោយរលូន
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៦ ខែតុលានេះថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនៅតាមបណ្តារាជធានៅខេត្តនានាបានប្រព្រឹត្តិទៅដោយភាពរលូនតាមការគ្រោងទុក។

លោកបានបន្តថា៖ “ជាទូទៅ ការបើកដំណើរការគ្រឹះស្ថានសិក្សាសម្រាប់ការរៀន និងបង្រៀនតាមបណ្តុំនៅរាជធានី-ខេត្តដែលមានហានិភ័យទាប បាន និងកំពុងប្រព្រឹត្តទៅដោយមានលទ្ធផលអាចទទួលយកបានតាមការគ្រោងទុក ទន្ទឹមនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ និងវិធានការសុខាភិបាលដូចមានចែងក្នុងលិខិតលេខ៤៦ និង៥០”។
រហូតមកដល់ពេលនេះមានរាជធានីខេត្តចំនួន ២៥ ដែលបានបើកដំណើរសាកល្បងសាលារៀនឡើងវិញបន្ទាប់ពីក្រសួងបានអនុញ្ញាតឱ្យរាជធានីខេត្តបើកដំណើរការឡើងវិញនៅតំបន់មានហានិភ័យទាបរួចមក។

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានស្នើអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលារៀនសហការអនុវត្តអភិក្រមចំនួន ៦ក្នុងនោះរួមមាន៖
១. នៅតាមទីជនបទដែលគ្មានហានិភ័យ ឬដែលមានហានិភ័យទាប គ្រឹះស្ថានសិក្សា គ្រប់កម្រិតអាចបើកដំណើរការបានដោយអនុវត្តការរៀនតាមបណ្តុំមិនលើសពី ១៥ នាក់ និងគោរពស្តង់ដាប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល។
២. នៅតាមតំបន់ដែលមានហានិភ័យមធ្យម ត្រូវផ្ដល់អាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២។
៣. នៅតាមតំបន់មានហានិភ័យខ្ពស់ គួរបន្តបង្រៀនអនឡាញពីចម្ងាយ។
៤. បង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា តំណាងមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីគាំទ្រសាលារៀន និងសម្រេចផ្អាកផ្នែកណា មួយនៃការរៀនតាមបណ្ដុំជាបណ្ដោះអាសន្ន ប្រសិនបើមានករណីសង្ស័យ។
៥. បន្តត្រួតពិនិត្យតាមដានអ្នកជំងឺថ្មី និងប្រភពនៃការឆ្លង ដើម្បីជៀសវាងការឆ្លងចូលក្នុង សាលារៀន។
៦. អាជ្ញាធររាជធានី ខេត្តបន្តការប្រុងប្រយ័ត្ន ដោយត្រូវវាយតម្លៃជាប្រចាំនូវស្ថានភាពជំងឺកូវីដ-១៩ រួមទាំងការធ្វើតេស្តរហ័សនៅពេលដែលមានករណីសង្ស័យដើម្បីដាក់ចេញ នូវវិធានការទប់ស្កាត់ទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


