ព័ត៌មានអន្ដរជាតិ
ទឹកជំនន់វាយប្រហារ កូនកម្លោះក្រមុំឥណ្ឌាជិះឆ្នាំងទៅកន្លែងរៀបការ
កូនកម្លោះក្រមុំឥណ្ឌាមួយគូបានទៅដល់កន្លែងរៀបមង្គលការរបស់ពួកគេខុសពីធម្មតាដោយនាំគ្នាជិះឆ្នាំង បន្ទាប់ពីមានភ្លៀងខ្លាំងបង្កជាទឹកជំនន់វាយប្រហារលិចភូមិឋានរបស់ពួកគេ។

វីដេអូមួយត្រូវបានគេផុស និងចែករំលែកតាមបណ្តាញទំនាក់ទំនងសង្គមបានបង្ហាញកូនកម្លោះក្រមុំឥណ្ឌាអង្គុយជាមួយគ្នាក្នុងឆ្នាំងធំមួយ និងមានបុរសពីរនាក់តាមចាប់អូស ហើយមានអ្នកថតរូបម្នាក់នៅតាមផ្លូវដែលលិចទឹក។
តាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក PTI ថា ដោយសារភ្លៀងខ្លាំង និងបង្កជាជំនន់យ៉ាងឆាប់រហ័ស កូនកម្លោះក្រមុំមួយគូនេះគ្មានជម្រើសក្នុងការធ្វើដំណើរបាន ដូច្នេះពួកគេបានទៅខ្ចីឆ្នាំងដ៏ធំមួយពីព្រះវិហារមួយដើម្បីក្លាយជាជម្រើសតែមួយគត់ដែលអាចធ្វើដំណើរទៅបានភ្លាមៗតាមពេលវេលា។
ទឹកជំនន់លិចភូមិឋាននោះមិនបានរំខាងដល់មង្គលការរបស់ពួកគេដែលជាថ្ងៃពិសេសឡើយពោលគឺពួកគេបានប្រារព្ធរហូតដល់ចប់។ ទឹកជំនន់នៅប្រទេសឥណ្ឌាចុងក្រោយនេះបានសម្លាប់មនុស្សហោចណាស់២៧នាក់។

ក្រោយមកវីដេអូបានបង្ហាញថា កូនកម្លោះ និងកូនក្រមុំបានជិះឆ្នាំងទៅដល់ព្រះវិហារមួយដែលទួល និងលិចទឹកផ្នែកខ្លះ ហើយពួកគេក៏បានរៀបចំមង្គលការតាមប្រពៃណីសាសនាហិណ្ឌូ។
កូនក្រមុំបានប្រាប់សារព័ត៌មានក្នុងស្រុក Asianet ថា ៖«វាបានប្រែប្រួលពិធីមង្គលទៅតាមអ្វីដែលយើងមិនធ្លាប់គិតស្រមៃសោះ»។
យោងតាមសារព័ត៌មានក្នុងស្រុកបង្ហាញថា កូនកម្លោះឈ្មោះ Akash និងកូនក្រមុំឈ្មោះ Aishwarya ជាបុគ្គលិកពេទ្យដូចគ្នានៅមន្ទីរពេទ្យមួយក្នុងទីក្រុង Chengannur៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


