ព័ត៌មានជាតិ
ចុះពិនិត្យមើលស្ថានភាពទឹក នៅសណ្តស្ទឹងព្រែកត្នោត ដើម្បីត្រៀមលក្ខណៈបង្ការ ខណៈទឹកឡើងខ្ពស់នាប៉ុន្មានថ្ងៃនេះ
ភ្នំពេញ ៖ ដោយសារតែប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ច្រើន បណ្តាលអោយកម្ពស់ ទឹក ស្ទឹង ព្រែក ត្នោតកើនឡើងនិងដោយទទួលបានណែនាំពី លោកឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនៅ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១នេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានដឹកនាំក្រុមការងារសាខា បានចុះពិនិត្យពីស្ថានភាពទឹកនៅតាមមូលដ្ឋាននានាតាមសណ្តស្ទឹងព្រែកត្នោត ដើម្បីត្រៀមលក្ខណៈបង្ការទប់ស្កាត់គ្រោះធម្មជាតិទាំងនេះ។

លោក ជិន ប៊ុនធឿន ខណៈចុះពិនិត្យនោះ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោតទាំងអស់ ត្រូវត្រៀមលក្ខណៈ និងមានការប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពទឹក ដែលអាចបង្កជាទឹកជំនន់ ទន្ទឹមនឹងនេះក៏សូមយកចិត្តទុកដាក់ពីសុខភាព បរិភោគអាហារដែលចំអិនបានឆ្អិន ពិសារទឹកដាំពុះ និងសូមប្រុងប្រយ័ត្នចំពោះសត្វអសេពិសនានា ជាពិសេសប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ហើយសូមកុំធ្វេសប្រ ហែសចំពោះការការពារខ្លួនពីជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ។

លោកនាយកប្រតិបត្តិសាខា បានលើកឡើងបន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែណែនាំក្រើនរំលឹកជាប្រចាំដល់តាមសាខាអនុសាខាទាំងអស់ត្រូវតែចុះឲ្យជាប់ជិតដិតជាមួយប្រជាពលរដ្ឋដើម្បីបានដឹងពីសុខទុក្ខ និងនៅពេលពួកគាត់ជួបប្រទះនូវទុក្ខលំបាក ត្រូវធ្វើការដោះ ស្រាយឆ្លើយតបជួយសង្គ្រោះឲ្យបានទាន់ ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ នោះឡើយ៕
ដោយ ៖ ស្រីរ័ត្ន




-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


