បច្ចេកវិទ្យា
មេ Facebook ទទួលស្គាល់ TikTok ពិតជាកំពុងធ្វើព្យុះភ្លៀង និងល្បីជាងខ្លួន
ក្នុងការប្រកាសលទ្ធផលត្រីមាសទីបីរបស់ Facebook ក្នុងឆ្នាំ ២០២១ លោក Mark Zuckerberg បានចេញមុខទទួលស្គាល់ថា TikTok គឺជាដៃគូប្រជែងខ្លាំងក្លា និងមិនធ្លាប់ជួប។ ខណៈនេះ ក្រុមហ៊ុនកំពុងបង្កើតវិធីថ្មីមួយទៀត ដើម្បីទាក់ទាញយុវជនឲ្យចូល Facebook ម្ដងទៀត។

លោក Mark Zuckerberg នាយកប្រតិបត្តិ និងជាសហស្ថាបនិក Facebook បានបង្ហើបថា ក្រុមហ៊ុនកំពុងចាត់វិធានការថ្មីមួយ។ ដើម្បីកំណត់គោលដៅអតិថិជន ដែលជាក្មេងជំទង់អាយុចន្លោះពី ១៨ ទៅ ២៩ ឆ្នាំ ដោយមើលក្រុមអាយុនោះ ជាអតិថិជនគោលដៅសម្រាប់អតិថិជនរបស់ Facebook ។
សហស្ថាបនិក facebook បានបង្ហាញឲ្យឃើញបន្ថែមទៀត ការកំណត់គោលដៅឡើងវិញ ដោយផ្ដោតលើអ្នកប្រើប្រាស់វ័យក្មេង វាមិនមែនគ្រាន់តែជាបញ្ហានៃពាក្យនោះទេ។ ប៉ុន្តែវាជាអ្វីដែល Facebook ពិតជានឹងធ្វើ រួមជាមួយនឹងការជឿថា វាគួរតែជាវិធីសាស្ត្រត្រឹមត្រូវ។
ជាមួយគ្នានេះ លោក Mark Zuckerberg ទទួលស្គាល់ថា ការផ្លាស់ប្ដូរ Facebook នេះនឹងចំណាយពេលច្រើនឆ្នាំ។ ចំពោះការផ្លាស់ប្ដូរភ្លាមៗនោះនឹងមានតែ Instagram ប៉ុណ្ណោះ ដែលជាសេវាកម្មមួយទៀតពី Facebook។ Instagram នឹងផ្ដោតលើមាតិកាវីដេអូទៅលក្ខណៈពិសេសដូចជា Reels។

ខណៈ Facebook ផ្តោតលើសេវាកម្មវីដេអូ និង Reels វាច្បាស់ណាស់ថា ពួកគេមើលឃើញ TikTok ជាដៃគូប្រកួតប្រជែងដ៏សំខាន់។ ដោយសារតែការរីករាលដាលនៃមេរោគ កូវីដ១៩ ក្នុងរយៈពេលពីរឆ្នាំមកនេះ TikTok ពិតជាលេចធ្លោ។ វាបានក្លាយជាវេទិកាមួយ ដែលមានមនុស្សវ័យក្មេងជាច្រើនពេញនិយម។ រហូតដល់ចុងបញ្ចប់នៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំ ៗ ពិភពលោកត្រូវតែមានមុខងារវីដេអូខ្លីដូច TikTok ភាគច្រើនបានធ្វើ។
យោងតាមការស្ទង់មតិរបស់ Piper Sandler បញ្ជាក់ថា Instagram គឺជាវេទិកា Facebook ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេក្នុងចំណោមយុវវ័យ។ ក្នុងចំណោមមនុស្ស ១០,០០០ នាក់ ដែលបានស្ទង់មតិ ៨១ ភាគរយ ប្រើ Instagram, ៧៧ភាគរយ ក្មេងជំទង់ប្រើ Snapchat, ៧៣ភាគរយ ប្រើ TikTok និង Facebook ដែលជាកម្រិតទាបបំផុត ត្រឹមតែ ២៧ ភាគរយ ប៉ុណ្ណោះ។

យ៉ាងណាមិញ លោក Frances Haugen អតីតអ្នកគ្រប់គ្រងផលិតផលរបស់ Facebook ធ្លាប់លាតត្រដាងក្រុមហ៊ុន Facebook ថា Instagram គឺជាវេទិកាមួយដែលបំផ្លាញសុខភាពផ្លូវចិត្តរបស់ក្មេងជំទង់ ហើយ Facebook មិនបានយកចិត្តទុកដាក់ច្រើន ក្នុងការដោះស្រាយបញ្ហានោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


