ព័ត៌មានអន្ដរជាតិ
TikTok បញ្ជាក់ការវិនិយោគទំហំជាង ៨ ប៊ីលានដុល្លារ ក្នុងប្រទេសថៃ
វេទិកាបណ្ដាញសង្គមយក្ស TikTok បានបញ្ជាក់ផែនការវិនិយោគរយៈពេលវែងរបស់ខ្លួនក្នុងប្រទេសថៃ ដែលមានតម្លៃសរុបជាង ២៧០ ប៊ីលានបាត ឬប្រហែល ៨,៥២ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលស្រង់សម្ដីរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដោះអាសន្នរបស់ថៃ លោក អេកនីទី នីទីថាន់ប្រាប៉ាស (Ekniti Nitithanprapas)។

ការបញ្ជាក់នេះបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ មន្ត្រីរដ្ឋាភិបាលថៃ រួមទាំងក្រុមប្រឹក្សាវិនិយោគថៃ (BoI) និងលោកស្រី Chanida Klaiphan ប្រធានគោលនយោបាយសាធារណៈប្រចាំប្រទេសថៃរបស់ TikTok បានជួបពិភាក្សាគ្នាអំពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការជំរុញសេដ្ឋកិច្ចឌីជីថល និងសហគ្រិនថៃ។
TikTok ក៏បានស្នើឱ្យប្រទេសថៃក្លាយជាមូលដ្ឋានតំបន់ សម្រាប់ការផលិតមាតិកា និងសកម្មភាពឌីជីថលផ្សេងៗ ហើយក្រុមហ៊ុនបានបង្ហាញពីការត្រៀមខ្លួនក្នុងការសហការជាមួយរដ្ឋាភិបាលថៃ ដើម្បីការពារអ្នកប្រើប្រាស់ បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងទប់ស្កាត់ការបោកប្រាស់តាមអនឡាញ។
គួរគូសបញ្ជាក់ថា TikTok គឺជាវេទិកាបណ្ដាញសង្គមរបស់ក្រុមហ៊ុនមេចិន ByteDance។ វេទិកានេះមានអ្នកប្រើប្រាស់ជាង ២ ប៊ីលាននាក់នៅទូទាំងពិភពលោក រួមទាំងអ្នកប្រើប្រាស់ចំនួន ៣៦៨ លាននាក់នៅអាស៊ីអាគ្នេយ៍ និងអ្នកប្រើប្រាស់សម្រាប់មុខងារអាជីវកម្មជាង ១៥ លាននាក់។
TikTok បានបង្កើតអង្គភាពរបស់ខ្លួននៅថៃ ឈ្មោះ TikTok Technologies Co ដែលត្រូវបានប្រើប្រាស់ជាការិយាល័យប្រតិបត្តិការប្រចាំតំបន់ក្នុងឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះ បានវិនិយោគយ៉ាងខ្លាំងលើមជ្ឈមណ្ឌលទិន្នន័យ ការបណ្តុះបណ្តាលជំនាញឌីជីថល និងការគាំទ្រអាជីវកម្មក្នុងស្រុក។
នៅឆ្នាំ ២០២៥ TikTok បានទទួលការយល់ព្រមពី BoI ដើម្បីដំណើរការអាជីវកម្មបង្ហោះទិន្នន័យ ក្នុងទំហំវិនិយោគ ១២៧ ប៊ីលានបាត ដើម្បីផ្តល់សេវាកម្មម៉ាស៊ីនមេ និងផ្ទុកទិន្នន័យ ដែលភាគច្រើនសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុននៅសិង្ហបុរី។
លោករដ្ឋមន្រ្តី អេកនីទី បាននិយាយថា ការវិនិយោគរបស់ TikTok បង្ហាញពីការជឿជាក់របស់វិនិយោគិនអន្តរជាតិចំពោះសក្តានុពលសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


