ព័ត៌មានអន្ដរជាតិ
EU ពិន័យ TikTok ៥៣០ លានអឺរ៉ូ ដោយចោទប្រកាន់ពីការផ្ទេរទិន្នន័យទៅចិន
សហភាពអឺរ៉ុប (EU) បានផាកពិន័យក្រុមហ៊ុនបណ្ដាញសង្គមយក្សចិន TikTok ៥៣០ លានអឺរ៉ូ ក្រោមបទចោទប្រកាន់ពីការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបទៅចិន ហើយបរាជ័យក្នុងការធានាថា ទិន្នន័យទាំងនោះត្រូវបានការពារមិនឱ្យរដ្ឋាភិបាលចិនចូលប្រើ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

TikTok ដែលកំពុងស្ថិតក្នុងភាពចម្រូងចម្រាស់នៅសហរដ្ឋអាមេរិកផងដែរនោះ បានទទួលស្គាល់ក្នុងអំឡុងពេលស៊ើបអង្កេតថា ខ្លួនបានរៀបចំទិន្នន័យអឺរ៉ុបនៅក្នុងប្រទេសចិន ផ្ទុយពីអ្វីដែលក្រុមហ៊ុនបានច្រានចោលកាលពីមុន។ នេះបើយោងតាមអង្គការឃ្លាំមើលទិន្នន័យរបស់ប្រទេសអៀរឡង់។
នៅឆ្នាំ ២០២៣ គណៈកម្មការការពារទិន្នន័យរបស់អៀរឡង់ (DPC) បានពិន័យ TikTok ដែលមានអ្នកប្រើប្រាស់ ១,៥ ប៊ីលាន នៅទូទាំងពិភពលោក ប្រមាណ ៣៤៥ លានអឺរ៉ូ សម្រាប់ការបំពានច្បាប់អឺរ៉ុបស្តីពីដំណើរការទិន្នន័យកុមារ។
ដោយសារ TikTok ដែលជាកូនបុត្រសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance មានទីស្នាក់ការកណ្តាលអឺរ៉ុបនៅអៀរឡង់ អាជ្ញាធរអៀរឡង់គឺជានិយតករនាំមុខគេនៅអឺរ៉ុបសម្រាប់វេទិកាបណ្ដាញសង្គមនេះ ដូចគ្នានឹងក្រុមហ៊ុនផ្សេងទៀតដែរ ដូចជា Google, Meta និង X ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


