ព័ត៌មានអន្ដរជាតិ
ត្រាំ ស្នើថា លោកអាចបញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឡើងកាលថ្ងៃពុធថា លោកអាចនឹងបញ្ចុះអត្រាពន្ធលើទំនិញចិនតិចតួច ប្រសិនក្រុមហ៊ុនមេចិន ByteDance ព្រមព្រៀងលក់ប្រតិបត្តិការបណ្ដាញសង្គម TikTok នៅអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន ByteDance មានពេលរហូតដល់ថ្ងៃទី ៥ ខែមេសា ដើម្បីលក់ប្រតិបត្តិការ TikTok ទៅកាន់បុគ្គល ឬក្រុមហ៊ុននៅអាមេរិកមិនមែនជាចិន បើមិនដូច្នេះទេ TikTok ដែលមានអ្នកប្រើប្រាស់ជាង ១៧០ លាននាក់នៅអាមេរិក នឹងត្រូវបិទ ដោយសារបញ្ហាសន្ដិសុខជាតិ ក្រោមច្បាប់ឆ្នាំ ២០២៤។ សហរដ្ឋអាមេរិកព្រួយបារម្ភថា ការគ្រប់គ្រង TikTok របស់ ByteDance មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដែលអាចធ្វើឱ្យចិនមានឥទ្ធិពលលើជនជាតិអាមេរិក និងប្រមូលទិន្នន័យលើពួកគេ។
លោក ត្រាំ បាននិយាយថា លោកអាចនឹងពន្យារពេលថ្ងៃកំណត់នៅខែមេសាខាងមុខ ទោះបើគ្មានកិច្ចព្រមព្រៀង TikTok សម្រេចបានក៏ដោយ។ ប៉ុន្តែលោកបានកត់សម្គាល់ថា ការយល់ព្រមពីប្រទេសចិន នឹងចាំបាច់សម្រាប់កិច្ចព្រមព្រៀងណាមួយ ហើយបានស្នើថា លោកអាចផ្តល់នូវការកាត់បន្ថយពន្ធ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ។
TikTok មិនទាន់បានចេញសេចក្ដីថ្លែងការណ៍យ៉ាងណាទេ ជុំវិញបញ្ហានេះ។ គេមើលឃើញថា ការអត្ថាធិប្បាយរបស់លោក ត្រាំ មានបង្កប់ន័យថា ការលក់ TikTok គឺជាអាទិភាពសំខាន់មួយសម្រាប់រដ្ឋបាលរបស់លោក និងមានសារៈសំខាន់គ្រប់គ្រាន់ក្នុងការប្រើប្រាស់ពន្ធគយជាអានុភាពក្នុងការចរចាជាមួយចិន ដែលរងការដាក់ពន្ធគ្រប់មុខទំនិញប្រមាណ ២០ ភាគរយ ក្រោមគោលនយោបាយរបស់លោក៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


