ព័ត៌មានអន្ដរជាតិ
ត្រាំ ចុះហត្ថលេខាលើបញ្ជាលក់ TikTok នៅអាមេរិក ក្នុងតម្លៃអាជីវកម្ម ១៤ ប៊ីលានដុល្លារ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអធិបញ្ជាមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីគម្រោងលក់ប្រតិបត្តិនៅអាមេរិករបស់វេទិកាបណ្ដាញសង្គមចិន ទីកតុក (TikTok) ទៅឱ្យអ្នកទិញ ឬវិនិយោគិននៅអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ជុំវិញបញ្ហា អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា តម្លៃអាជីវកម្មសម្រាប់ប្រតិបត្តិការ TikTok នៅអាមេរិក ត្រូវបានកំណត់នៅតម្លៃប្រមាណ ១៤ ប៊ីលានដុល្លារ សម្រាប់ក្រុមហ៊ុន ឬវិនិយោគិន។
អធិបញ្ជារបស់លោក ត្រាំ បានកំណត់ថា ក្រុមហ៊ុន ឬវិនិយោគិនដែលចង់គ្រប់គ្រងប្រតិបត្តិការ TikTok នៅអាមេរិក ត្រូវតែគោរពតាមច្បាប់សន្តិសុខជាតិ ដែលដាក់ចេញក្នុងឆ្នាំ ២០២៤ និងតម្រូវឱ្យក្រុមហ៊ុនមេនៅចិន ByteDance លក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក ឬប្រឈមនឹងការបិទទាំងស្រុងក្នុងប្រទេសនេះ។ ក្រោមលក្ខខណ្ឌដែល «ចិនត្រូវយល់ព្រម» ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីនឹងត្រូវត្រួតពិនិត្យអាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក ដោយ ByteDance អាចរក្សាភាគហ៊ុនតិចជាង ២០ ភាគរយ ។
លោក JD Vance បាននិយាយថា មានការប្រឆាំងមួយចំនួនដែរពីចិន ប៉ុន្តែ «គោលដៅចម្បងរបស់យើងគឺរក្សាដំណើរការ TikTok» ខណៈៈការពារភាពឯកជនទិន្នន័យរបស់ពលរដ្ឋអាមេរិក។
បទបញ្ជាស្ដីពីការទិញរបស់លោក ត្រាំ បាននិយាយថា algorithm របស់ TikTok នឹងត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យដោយក្រុមសន្តិសុខរបស់ក្រុមហ៊ុនអាមេរិកថ្មី។ លោក Trump បាននិយាយថាលោកបាននិយាយជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ហើយលោក ស៊ី បានយល់ពេលលើផែនការមួយនេះ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «វានឹងប្រតិបត្តិការដោយអាមេរិកគ្រប់យ៉ាង»។

ស្ថានទូតចិន និងក្រុមហ៊ុន TikTok មិនទាន់ធ្វើចេញប្រតិកម្មយ៉ាងណាមួយនៅឡើយទេ ជុំវិញបញ្ហានេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ដូចជា Oracle, Silver Lake, និងក្រុមហ៊ុនអារ៉ាប់រួម MGX នឹងក្លាយជាអ្នកវិនិយោគសំខាន់ក្នុងអាជីវកម្មរបស់ TikTok នៅអាមេរិក ដោយកាន់កាប់ភាគហ៊ុនប្រហែល ៤៥ ភាគរយ។ វិនិយោគិនពី ByteDance និងអ្នកថ្មីផ្សេងទៀត នឹងកាន់កាប់ភាគហ៊ុន ត្រឹម ៣៥ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC ដោយស្រង់សម្ដីប្រភពដឹងពីបញ្ហានេះ។
តាមគម្រោង ក្រុមហ៊ុន Oracle នឹងគ្រប់គ្រងសេវាកម្មសុវត្ថិភាព និងផ្ដល់សេវាកម្មបច្ចេកវិទ្យាពពក សម្រាប់ក្រុមហ៊ុនថ្មីដែលដំណើរការ TikTok។ ជុំវិញបញ្ហានេះ លោក ត្រាំ បាននិយាយថា នាយកប្រតិបត្តិរបស់ Oracle លោក Larry Ellison នឹងរួមចំណែកលើការកាប់កាប់ប្រតិបត្តិការ TikTok នៅអាមេរិក និងដើរតួយ៉ាងសំខាន់។
យ៉ាងណាមិញ ប៉ុន្តែសារព័ត៌មានចិន LatePost បានរាយការណ៍ថា ByteDance គ្រង់នឹងបង្កើតក្រុមហ៊ុនថ្មីនៅអាមេរិក ដើម្បីបង្កើតរចនាសម្ព័ន្ធថ្មីលើការគ្រប់គ្រង TikTok ដោយទទួលខុសត្រូវចំពោះពាណិជ្ជកម្មអេឡិចត្រូនិក ប្រតិបត្តិការម៉ាកយីហោ និងទំនាក់ទំនងអន្តរកម្មជាមួយប្រតិបត្តិការអន្តរជាតិ។
របាយការណ៍ពីចិនដដែល បានអះអាងផងដែរថា ការបណ្តាក់ទុនរួមគ្នា តាមអ្វីដែលសេតវិមានបានលើកឡើងក្នុងតម្លៃអាជីវកម្ម ១៤ ប៊ីលានដុល្លារ នឹងទទួលខុសត្រូវចំពោះសុវត្ថិភាពឌីជីថលរបស់សហរដ្ឋអាមេរិក ការការពារមាតិកា និងកម្មវិធី ក៏ដូចជាអាជីវកម្មក្នុងស្រុកពាក់ព័ន្ធផ្សេងៗ៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


