ព័ត៌មានជាតិ
លោកនេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានអ្នកប្រើប្រាស់
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអនុញ្ញាតឱ្យ លោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុន TikTok ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងជំនួបនេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា បណ្តាញផ្សព្វផ្សាយសង្គម TikTok គឺជាប្រព័ន្ធផ្សព្វផ្សាយមួយដ៏មានប្រសិទ្ធភាពក្នុងផ្សារភ្ជាប់ស្ថាប័នទាំងរដ្ឋ និងឯកជន ជាមួយប្រជាពលរដ្ឋ។ ជាមួយភាពងាយស្រួលនេះដែរ ក៏មានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គម រួមមាន ព័ត៌មានក្លែងក្លាយ ការបៀតបៀន ការបង្ហោះរូបភាពអាសអាភាស និងការជេរប្រមាថជាដើម។

លោក នេត្រ ភក្ត្រា និងលោកស្រី Chanida Klyphun បានបញ្ជាក់ពីការពង្រឹងកិច្ចសហការគ្នា ដើម្បីធានាការប្រើប្រាស់បណ្តាញសង្គម Tik Tok ដែលប្រជាប្រិយភាពនៅកម្ពុជា និងនិន្នាការរបស់ប្រជាជនកម្ពុជា ក្នុងការទទួលព័ត៌មានគ្រប់ប្រភេទពីបណ្តាញផ្សព្វផ្សាយសង្គម ជាពិសេស Tik Tok ឱ្យមានសុវត្ថិភាព និងប្រកបដោយភាពត្រឹមត្រូវ។ ដូច្នេះហើយ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ (Community Standard) របស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់បានកាន់តែទូលំទូលាយបន្ថែមទៀត។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើដល់ក្រុមហ៊ុន Tik Tok សិក្សាពីលទ្ធភាពក្នុងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅដើម្បីបានស្វែងយល់ច្បាស់ពីស្តង់ដារ សហគមន៍ (Community Standard) របស់ Tik Tok ផ្ទាល់ ដើម្បីកាត់បន្ថយការហានិភ័យក្នុងពេលប្រើប្រាស់។

ក្នុងកិច្ចពិភាក្សាការងាររវាង ក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុន TikTok បានលើកឡើងនូវភាពចាំបាច់ក្នុងការការពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវជនផងដែរ។
ជាការកត់សម្គាល់ដែរថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះដែរ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុនTikTok ប្រចាំអាស៊ីអាគ្នេយ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើ ប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្នុងគោលបំណង ចែករំលែកព័ត៌មាន និងការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាពដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានៅកម្ពុជា៕







-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


