ព័ត៌មានជាតិ
ឈប់រថយន្តភ្លេចដកសោ ចុះសួរទិញទំនិញ ចោរឆ្លៀតបើករត់គេច តែមិនបានសម្រេច
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចរថយន្ត នៅចំណុចផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯកឈឿងគឹម សុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ចុះប្រតិបត្តិការបង្ក្រាបក្នុងករណីលួច (យករថយន្ត) និងបាននាំខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះហួន សុខហេង ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិជុកក្រៅ ឃុំជុក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំមកកាន់ស្នងការខេត្ត។

លោកបានបញ្ជាក់ដើមហេតុថា នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២១ កាលពីវេលាម៉ោងប្រហែល០១:០០នាទី ជនរងគ្រោះឈ្មោះហួយ គីមហ៊ន ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិអូរចារក្រុង និងខេត្តបាត់ដំបង បានបើករថយន្ត១គ្រឿងម៉ាក MitsubishiTriton ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខបាត់ដំបង2A.8683 ទៅទិញគ្រឿងត្រាក់ទ័រនៅភូមិរំចេក៥សង្កាត់រតនៈក្រុង/ខេត្តបាត់ដំបង។ ពេលនោះជនរងគ្រោះ ក៏បានចុះពីរថយន្តទៅមេីលគ្រឿងត្រាក់ទ័រ ដោយមិនបានដកសោររថយន្តចេញទេ។ ក្រោយមកជនសង្ស័យបានចូលក្នុងរថយន្ តរួចក៏បេីករត់ដល់ចំណុចជិតរង្វង់មូលនាងរំសាយសក់ ទេីបកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបឃាត់បានរួចនាំយកមកកាន់ស្នងការដ្ឋានតែម្តង។
ជនសង្ស័យបច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ