ព័ត៌មានអន្ដរជាតិ
តាលីបង់ហាមប្រើប្រាក់បរទេសទាំងស្រុងនៅអាហ្វហ្គានីស្ថាន
កាលពីថ្ងៃអង្គារ៍ តាលីបង់បានប្រកាសពីការហាមទាំងស្រុងក្នុងការប្រើប្រាស់រូបិយប័ណ្ណអន្តរជាតិនៅប្រទេសអាហ្វហ្គានីស្ថាន។ ចំណាត់ការនេះបានក្លាយជាបញ្ហាថ្មីមួយទៀតប៉ះពាល់ដល់សេដ្ឋកិច្ចដែលអាចរុញច្រានដល់ការដួលរលំ បន្ទាប់ពីជំនួយអន្តរជាតិដកចេញ។
ចំណាត់ការដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង បន្ទាប់ពីមនុស្ស២៥នាក់ត្រូវបានសម្លាប់ និងជាង៥០នាក់របួសនៅពេលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារមន្ទីរពេទ្យយោធាធំបំផុតរបស់អាហ្វហ្គានីស្ថាន ក្រោយមានការបំផ្ទុះគ្រាប់ធុនធំពីរដងនៅកណ្តាលទីក្រុងកាប៊ុល។

តាលីបង់បាននិយាយក្នុងសេចក្តីប្រកាសដែលអ្នកសារព័ត៌មានទទួលបានពីអ្នកនាំពាក្យថា ៖«ស្ថានភាពសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិក្នុងប្រទេសតម្រូវឲ្យប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ប្រើប្រាស់រូបិយប័ណ្ណអាហ្វហ្គានីស្ថាននៅក្នុងការដោះដូរប្រចាំថ្ងៃរបស់ពួកគេ»។
ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកពេញទូទាំងទីផ្សារអាហ្វហ្គានីស្ថាន ខណៈតំបន់ព្រំដែនប្រើប្រាស់ប្រាក់របស់ប្រទេសជិតខាងដូចជាប៉ាគីស្ថានជាដើមសម្រាប់ការលក់ដូរ។
រដ្ឋាភិបាលតាលីបង់កំពុងជំរុញឲ្យមានការបញ្ចេញប្រាក់បំរ៉ុងនៅធនាគារកណ្តាលរាប់ប៊ីលានដុល្លារអាមេរិក ស្របពេលប្រទេសកំពុងរងគ្រោះរាំងស្ងួត ជួបវិបត្តិសាច់ប្រាក់ ភាពអត់ឃ្លានដ៏អាក្រក់ និងវិបត្តិអន្តោប្រវេសន៍ថ្មី។
អាហ្វហ្គានីស្ថានបានរក្សាទុកប្រាក់រាប់ប៊ីលានដុល្លារអាមេរិកនៅក្រៅប្រទេសដូចជាធនាគារកណ្តាលអាមេរិក និងនៅអឺរ៉ុប ប៉ុន្តែប្រាក់ទាំងនោះត្រូវបានបង្កកចាប់តាំងពីតាលីបង់ជ្រុលនិយមបណ្តេញរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចកាលពីខែសីហា និងកាន់កាប់អំណាច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


