ព័ត៌មានជាតិ
ក្រសួងសុខាភិបាល អនុញ្ញាតប្រើប្រាស់ឱសថ ១ប្រភេទទៀត ព្យាបាលជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ១ប្រភេទទៀត ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ លេខ CAM 015 EUA-2021។ នេះបើយោងតាម វិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ ក្នុងលក្ខខណ្ឌបន្ទាន់ ដែលចុះហត្ថលេខាដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

គុណភាពព្យាបាល ឱសថនេះផលិតនៅប្រទេសឥណ្ឌា ជាប្រភេទឱសថគ្រាប់ប្រើតាមមាត់ ប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩។
លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា លក្ខខណ្ឌពិសេសសម្រាប់រាយការណ៍អំពីសុវត្ថិភាព និងគ្រប់គ្រងប្រតិកម្មរំខាន បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការ (ត្រូវអនុវត្តដោយ អង្គភាពពាក់ព័ន្ធទាំងអស់ដែលមានកាតព្វកិច្ចអនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩)។
នាយកដ្ឋានឱសថកម្ពនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នឹងដឹកនាំអង្គភាពពាក់ព័ន្ធដទៃទៀត ដើម្បីអនុវត្តផែនការគ្រប់គ្រងហានិភ័យ ដោយផ្អើកលើ Risk Management Plan (RMP) ដែលផ្ដល់ដោយក្រុមហ៊ុន ឬអាចរកបានពីអង្គការសុខភាពពិភពលោក។

លោក ម៉ម ប៊ុនហេង បានបន្តថា មណ្ឌលព័ត៌មានឱសថកម្ពុជានៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអង្គភាពពាក់ព័ន្ធដទៃទៀត ត្រូវរាយការណ៍អំពីប្រតិកម្មរំខាន និងតាមដានការប្រើប្រាស់ រួមទាំងកំណត់ត្រាលេខឡូតិ៍ដែលបានចែកចាយទៅទីកន្លែងព្យាបាល និងដែលផ្ដល់ជូនអ្នកជំងឺ។
ឱសថសម្រាប់ព្យាបាលត្រូវសហការជាមួយអង្គភាពដទៃទៀត ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងគ្លីនិកក្នុងការឆ្លើយតបបន្ទាន់ និងទាន់ពេលវេលាចំពោះប្រតិកម្មរំខាន បន្ទាប់ពីពីប្រើប្រាស់ឱសថនេះ។
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


