ព័ត៌មានជាតិ
បុរសម្នាក់ចង.ក នៅក្នុងរោងកម្មករវត្តបទុមវត្តី
បុរសម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួន កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងរោងកម្មករស្នាក់នៅ ក្នុងវត្តបទុមវតី ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា អត្តសញ្ញាណសាកសពឈ្មោះ យស់ កុយ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
បើតាមការបំភ្លឺពីសាក្សីឈ្មោះ យៀន ពន្លក ភេទប្រុស អាយុ៣៤ឆ្នាំ ជាក្មួយប្រុស ស្នាក់នៅបន្ទប់ជាប់ជនរងគ្រោះបានឲ្យដឹងថា ខ្ញុំ និងអុំប្រុសបានមកធ្វើសំណង់នៅក្នុងវត្តបទុបវតីរយៈពេលជាង៣ខែមកហើយ, ដោយអុំប្រុសខ្ញុំគាត់មានជំងឺសសៃប្រសាទរយៈពេលយូរណាស់មកហើយ តែដោយសារតែមិនមានអាការៈអ្វីធ្វើទុកទើបមិនដែលបានលេបថ្នាំ និងធ្វើការជាធម្មតា។ នៅល្ងាចថ្ងៃទី០៣ តុលា ២០២១ ពេលចប់ម៉ោងការងារខ្ញុំ និងអុំប្រុសក៏បានហូបបាយរួចបំបែកគ្នាដេកបន្ទប់រៀងៗខ្លួន លុះព្រឹកឡើងខ្ញុំភ្ញាក់ពីដេកបានគោះទ្វារបន្ទប់អុំប្រុសដើម្បីទៅធ្វើការ តែមិនមានសំឡេង ទើបខ្ញុំបានចូលទៅក្នុងបន្ទប់ខ្ញុំហើយបានហែកក្រណាត់បាំងជញ្ជាំងចេញឃើញអុំប្រុសខ្ញុំចង.ក ដោយខ្សែភ្លើង ជាប់នឹងធ្នឹមដែកដំបូលខ្ញុំក៏បានលើកអុំប្រុសខ្ញុំមកក្រោមតែគាត់ស្លាប់បាត់ហើយ។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ បានគ្រប់គ្រងកន្លែងកើតហេតុ បានរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យបច្ចេកទេសវិឡាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។
សន្និដា្ឋន និងវាយតម្លៃក្រោយចុះដល់កន្លែងកើតហេតុ និងឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថាស្លាប់ដោយ ចង ក អត្តឃាត។ បច្ចុប្បន្នសពបានប្រគល់ឲ្យទៅក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ