ព័ត៌មានជាតិ
នាវាចម្បាំងបារាំងនឹងចូលចតកំពង់ផែសមុទ្ររាមនៅឆ្នាំក្រោយ
ឯកអគ្គរដ្ឋទូតបារាំងបានជម្រាបប្រាប់ប្រធានសភាកម្ពុជាថា នៅឆ្នាំ២០២៦ខាងមុខនាវាចម្បាំងរបស់កងទ័ពជើងទឹកបារាំងនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមជាផ្នែកមួយនៃកិច្ចសហការ និងពង្រឹងទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ។

នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា លោក កែវ ពិសិដ្ឋ បានឱ្យដឹងថាការចូលមកនៃនាវាចម្បាំងបារាំងនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈកម្ពុជាបានបញ្ជាក់ពីការស្វាគមន៍រាល់នាវានៃប្រទេសជាមិត្តរបស់កម្ពុជាទាំងអស់មកកាន់កំពង់ផែសមុទ្ររាមនេះ។
លោកថា៖ «ទាក់ទងនឹងនាវាយើងរំពឹងថា(មក)នៅឆ្នាំក្រោយតែខែពិតប្រាកដយើងមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ! គ្រាន់តែយើងបានត្រៀមខ្លួននូវការទទួលពេលដែលនាវាមកដល់»។
កាលពីថ្ងៃទី១៧ ខែកក្កដា ឯកអគ្គរដ្ឋទូតបារាំងលោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) បានជួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី ដោយបានពិភាក្សាជាច្រើនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងដំណឹងពីការធ្វើដំណើររបស់រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំងនៅខែតុលា និងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅឆ្នាំ២០២៦ខាងមុខផងដែរ។
ការចូលចតចុងក្រោយបង្អស់នៃវានាចម្បាំងបារាំងធ្វើឡើងកាលពី២ឆ្នាំមុន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដែលជាការចូលចតរបស់នាវា Prairial របស់កងទ័ពបារាំងនៅប៉ូលីនេស៊ី ដែលដឹកនាំដោយឧត្តមនាវី Geoffroy Andigné៕
(រូបភាពការចូលមកដល់នៃនាវាចម្បាំងបារាំងកាលពីឆ្នាំ២០២៣កន្លងទៅ)




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


