ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនបុរសម្នាក់ករណីឆក់ត្រី និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
កម្លាំងមន្រ្តីជលផល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្លុក ឆ្មាំទន្លេអភិរក្សសត្វផ្សោត សហគមន៍នេសាទ និងប្រជាការពារភូមិភ្លុក រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ៧វិច្ឆិកា ឆ្នាំ ២០២១ បង្រ្កាបបទល្មើសជលផល ឃាត់ខ្លួនបុរសម្នាក់ករណីឆក់ត្រី និងប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ជាច្រើនទៀត។
បុរសរូបនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៤ វិច្ឆិកា នៅភូមិសាស្រ្តជួរចាប ភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ដោយ ដេញរហូតមកដល់ចំណុចកំពង់ទឹក ទល់មុខសាលាស្រុកសេសាន ទើបឃាត់ខ្លួនបាន។
លោក យាម សារ៉ុន នាយផ្នែកជលផលសេកុង បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបបទល្មើសជលផល សមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ដឹង ស៊ូង អាយុ ៣០ឆ្នាំ រស់នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន និងវត្ថុតាងមានដូចជា៖ ទូកស្មាច់ ៥,៩ម x ០.៦ម ចំនួន ១គ្រឿង, ម៉ាស៊ីន ម៉ាក HINOTA ២០សេស ចំនួន ១ គ្រឿង, ក្បាលឆក់ក្តៅ ចំនួន ១គ្រឿង, កង់ដង់ ៦គ្រាប់ ចំនួន ១ប្រអប់, ខ្សែកាប ១២ខ្សែរ ប្រវែង ២៤ម, ខ្សែភ្លើង ប្រវែង ៥ម, ថ្នងដងត្រី ២គ្រឿង, និងអាគុយម៉ាក JP កំលាំង ៧០អំពែរ ១គ្រឿង (ជនសង្ស័យបានទម្លាក់ចោលក្នុងទឹក)។
លោកនាយផ្នែក បានបន្តឲ្យដឹងទៀតថា ក្នុងរយៈមួយសប្តាហ៍នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបបទល្មើសជលផល នៅចំណុចអូរតាឡាស់ ដាក់របាំងព្រួលជាច្រើនកន្លែង និងបានធ្វើការដកហូតឧបករណ៍ខុសច្បាប់ជាច្រើនទៀត មានដូចជា៖ ដាយចំនួន ១៣មាត់ សាច់អួន ៣៧៥ម៉ែត្រ បង្គោល ១២៨ដើម។ លូស្បៃមុង ១មាត់ លបប្រើសចំនួន ២ និងរបាំងព្រួល ៥០ម៉ែត្រ និងរុះរើទីតាំង ដែលជនសង្ស័យស្នាក់នៅ ប្រព្រឹត្តបទល្មើសចំនួន ៣កន្លែងផងដែរ។
បច្ចុប្បន្នជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានបញ្ជូនទៅកាន់តុលាការ។ ចំណែកឧបករណ៍នេសាទខុសច្បាប់ជាច្រើនទៀត ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការបំផ្លាញចោលនៅនឹងកន្លែង៕
អត្ថបទ៖ ងិន លីម



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


