ព័ត៌មានជាតិ
ទៅឆក់ត្រី តែបែរទៅជាឆក់ខ្លួនឯងស្លាប់ នៅមាត់បឹង
ការភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចវាលស្រែទួលតាវ័រ ក្នុងស្រះទឹករបស់ឈ្មោះ ខៀវ ញឹប ស្ថិតនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយសារតែមានមនុស្សម្នាក់ឆក់នឹងឧបករណ៍ឆក់ត្រីស្លាប់នៅមាត់ស្រះ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយពីសមត្ថកិច្ចចុះពិនិត្យទើបដឹងថា សពមានឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការបំភ្លឺពីឈ្មោះ ស៊ុង ថាំង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បាននិយាយថា នៅថ្ងៃទី ៧ ខែវិច្ឆិកា ម៉ោងប្រហែល២និង៣០នាទីទៀបភ្លឺ ពួកខ្លួនមានគ្នាចំនួន៤នាក់ បានដេកចាំស្រែនិងបូមទឹកស្រះនៅចំណុចទួលតាវ័រ ក្នុងភូមិសាស្ត្រខាងលើ។ សាក្សីបានបន្តថា នៅពេលនោះឈ្មោះភ័ក្ត្រ បានយកអំភ្លីឆក់ត្រី ដើរឆក់ត្រីតាមស្រែតែម្នាក់ឯង ចំណែកខ្លួនបានដើរទៅមើលម៉ាស៊ីនកំពុងបូមទឹកស្រះ ក្រោយមកខ្លួនបានដើរមកដេកវិញបានមួយសន្ទុះ ខ្លួនបានដើរទៅមើលកន្លែងម៉ាស៊ីនបូមទឹកស្រះម្ដងទៀតដោយខ្លាចមានត្រីឡើង លុះពេលទៅដល់ស្រះ ស្រាប់តែឃើញក្បាលកែវអណ្ដែតទឹកមិនឃើញមនុស្ស នៅក្នុងស្រះខ្លួនបានចុះទៅជិត ឃើញដងឆក់ត្រីហើយខ្លួនបានទាញឡើងមកលើស្រាប់តែឃើញឈ្មោះភ័ក្ត្រ រុំនឹងខ្សែភ្លើង ផុសចេញពីទឹកមកពេលនោះ ខ្លួនបានស្រែកហៅឈ្មោះធឿននិងឈ្មោះរ៉ា ដែលកំពុងដេកឲ្យមកជួយលើកចេញពីទឹក ហើយនៅពេលនោះឈ្មោះភ័ក្ត្របានស្លាប់បាត់ទៅហើយ។

គួរបញ្ជាក់ថា ពេលដែលខ្លួនអូសចាប់ទាញ ឃើញក្បាលដង្កាប់នៅជាប់នឹងក្បាលអាគុយទាំងសងខាង។ បច្ចុប្បន្នក្រោយការត្រួតពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


