ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ត្រៀមខ្លួនប្រឆាំងវីរុសកូវីដបំប្លែងខ្លួនមួយទៀតឈ្មោះ “Omega”
ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា អ៊ីស្រាអែលបានធ្វើសមយុទ្ធថ្នាក់ជាតិ ដើម្បីវាយតម្លៃពីរបៀបដែលប្រទេសនេះត្រៀមខ្លួនប្រឆាំងនឹង “វីរុស Omega” ដែលគេរំពឹងថាជាវីរុសកូវីដបំប្លែងខ្លួនបន្ទាប់ ប៉ុន្តែរហូតមកពេលនេះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ។

យោងតាមការចុះផ្សាយរបស់កាសែត Jerusalem Post បានឲ្យដឹងថា សមយុទ្ធនេះបានធ្វើឡើងក្នុងទម្រង់ជា “ហ្គេមសង្គ្រាម” ដែលត្រូវបានគេដាក់ឈ្មោះថា “Omega Exercise” ហើយបានប្រមូលផ្តុំសមត្ថភាពសេវាកម្មសុខភាពរបស់អ៊ីស្រាអែលទាំងអស់ក្នុងការឆ្លើយតប ។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី Naftali Bennett បាននិយាយថា “អ៊ីស្រាអែលស្ថិតក្នុងទម្រង់ដ៏ល្អ យើងបានកម្ចាត់រលកឆ្លងកូវីដទី ៤ ហើយយើងកំពុងឈានទៅដល់ការចាកចេញពីវីរុសបំប្លែងខ្លួន Delta ផងដែរ” ។

លោកបញ្ជាក់ថា “ក្នុងពេលជាមួយគ្នានេះ យើងតែងតែសម្លឹងមើលទៅអនាគតអំពីវីរុសថ្មីៗ ក៏ដូចជាវីរុសកូវីដបំប្លែងខ្លួន Omega នេះ” ។
គួរបញ្ជាក់ថា សមយុទ្ធនេះរួមមានតំណាងមន្ត្រីជាន់ខ្ពស់ និងក្រុមមកពីគ្រប់ក្រសួង និងវិស័យនានា ហើយនឹងវាយតម្លៃការត្រៀមខ្លួនក្នុងវិស័យសុខាភិបាល ច្បាប់ សេដ្ឋកិច្ច សន្តិសុខផ្ទៃក្នុង ការធ្វើដំណើរ និងការទំនាក់ទំនង ហើយក៏នឹងពិនិត្យមើលគោលការណ៍ជាក់លាក់សម្រាប់របៀបដោះស្រាយការជួបជុំ ការធ្វើចត្តាឡីស័ក ទេសចរណ៍ និងព្រឹត្តិការណ៍ច្រើនទៀតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Jerusalem Post
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


