ព័ត៌មានជាតិ
តើអ្នកស្គាល់ឈ្មោះវិទ្យាល័យនៅបាត់ដំបងអស់ទេ?
ខេត្តបាត់ដំបង÷ ជាខេត្តធំមួយមានប្រជាជនជិត ១ លាននាក់ បាត់ដំបងមានគ្រឹះស្ថានអប់រំតូចធំទូទាំង ១៣ ស្រុក ដែលជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជចំណេះដឹងដល់យុវជនជំនាន់ក្រោយ។
កម្ពុជាថ្មីបានទំនាក់ទំនងទៅមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង ដើម្បីស្វែងរកព័ត៌មានខ្លះៗពីវិស័យអប់រំ ដើម្បីចែករំលែកនិងស្វែងយល់បន្ថែម។
បើយោងតាមរបាយការណ៍ពីមន្ត្រីមន្ទីរអប់រំខេត្តដែលកម្ពុជាថ្មី ទទួលបានគិតត្រឹមថ្ងៃទី២២ខែវិច្ចកានេះថា នៅក្នុងខេត្តបាត់ដំបងមានសាលារៀនសរុបទាំងអស់ ១២៥ សាលា។ ក្នុងនោះមានវិទ្យាល័យ ២៩ កន្លែង ក្នុងក្រុងមាន ៦ កន្លែងដែលមានដូចជា វិទ្យាល័យព្រះមុនីវង្ស វិទ្យាល័នេតយ៉ង់ វិទ្យាល័យសម្ដេចឪ វិទ្យាល័យក្ដុលដូនទាវ វិទ្យាល័យហ្វារពន្លឺសិល្ប: និងវិទ្យាល័យអប់រំពិសេសបាត់ដំបង។
ដោយឡែកនៅតាមបណ្ដាស្រុកមាន ២៣ វិទ្យាល័យ លើស្រុកទាំង ១៣ រួមមាន៖
១/ក្នុងស្រុកបាណន់មាន៣ កន្លែង គឺវិទ្យាល័យហ៊ុនសែនភ្នំសំពៅ ,វិទ្យាល័យស .ខេងកន្ទឺ២ និងវិទ្យាល័យតាគ្រាម ២។
២/ស្រុកថ្មគោលមាន៣ វិទ្យាល័យ គឺវិទ្យាល័យថ្មគោល វិទ្យាល័យជ្រៃ និងវិទ្យាល័យរូងជ្រៃ៣។
៣/ស្រុកបវេលមាន២ គឺវិទ្យាល័យបវេល និងវិទ្យាល័យល្វា៤។
៤/ស្រុកឯកភ្នំមាន១ គឺវិទ្យាល័យស្រុកឯកភ្នំ។
៥/ស្រុកមោងឫស្សីមាន២ គឺវិទ្យាល័យមោងឫស្សី និងវិទ្យាល័យតេជោកាឡោមភ្លុក។
៦/ស្រុករតនមណ្ឌលមាន២ គឺវិទ្យាល័យស្ដៅសន្តិភាព និងវិទ្យាល័យហ៊ុនសែនត្រែង។
៧/ស្រុកសង្កែមាន២ គឺវិទ្យាល័យសង្កែ និងវិទ្យាល័យអន្លង់វិល។
៨/ស្រុកសំឡូតមាន២ គឺវិទ្យាល័យសំឡូត និងវិទ្យាល័យស្រែអណ្ដូង។
៩/ស្រុកសំពៅលូនមាន១ គឺវិទ្យាល័យសំពៅលូន។
១០/ស្រុកភ្នំព្រឹកមាន២គឺវិទ្យាល័យពេជ្រចិន្ដា និងវិទ្យាល័យបួ។
១១/ស្រុកកំរៀងមាន១ គឺវិទ្យាល័យកំរៀង។
១២/ស្រុកគាស់ក្រឡមាន១ គឺវិទ្យាល័យគាស់ក្រឡ
១៣/ ស្រុករុក្ខគិរីមាន១ គឺវិទ្យាល័យរុក្ខគិរី៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង