ព័ត៌មានជាតិ
ដល់រដូវបង្កងតាកែវហើយ កុំភ្លេចមកសាក មានតែប៉ុន្មានខែនេះទេ
បង្កងធម្មជាតិខេត្តតាកែវចាប់ផ្ដើមសំបូរហើយ ជាឱកាសដែលភ្ញៀវទេសចរមកពីគ្រប់ទិសទីអាចមកកម្សាន្ត និងសាករសជាតិបង្កងធម្មជាតិស្រស់ៗនៅ ខេត្តចំណាស់មួយនេះ។
លោក លី សាវេត អភិបាលរងខេត្តតាកែវបានប្រាប់កម្ពុជាថ្មីនៅ ព្រឹកនេះថា បង្កងធម្មជាតិខេត្តតាកែវមានតែប៉ុន្មានខែប៉ុណ្ណោះចាប់ពីខែ វិច្ឆិកាដល់ខែមករា។

លោកលី សាវេត បានបញ្ជាក់ថា បង្កងគឺជាផលិតផលនិងជាអត្តសញ្ញាណរបស់ខេត្តតាកែវ។ ខេត្តមួយនេះតែងតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់មកសាករសជាតិបង្កងទឹកសាបដ៏ឆ្ងាញ់ពិសានេះ។
បើតាមលោកអភិបាលរងខេត្ត បង្កងធម្មជាតិខេត្តតាកែវមិនមែនសុទ្ធអាចរកបានរាល់ថ្ងៃឡើយ មានតែតាមរដូវតែប៉ុណ្ណោះ។ បង្កងធម្មជាតិខេត្តតាកែវ មានកេរ្តិ៍ឈ្មោះនិងរសជាតិឆ្ងាញ់ ហើយតម្លៃក៏ថ្លៃគួរសម។
អាជីវករលក់បង្កងមួយរូបដែលមានឈ្មោះស្រីតា នៅខេត្តតាកែវបានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា បង្កងធម្មជាតិខេត្តតាកែវរដូវនេះមិនសូវសំបូរទេដោយសារទឹកតូចជាងបណ្តាឆ្នាំមុនៗ។ ភាគច្រើនប្រភពបង្កងយកមកពីស្រុកអង្គរបុរី និងបុរីជលសារ។ បើតាមអាជីវកររូបនេះ បើទោះបីបង្កងធម្មជាតិឆ្នាំនេះមិនសូវសំបូរ ប៉ុន្តែតម្លៃក៏មិនមានឡើងថ្លៃនោះដែរ។
កន្លែងលក់បង្កងយីហោល្បីប្រចាំខេត្តតាកែវនេះក៏បានបញ្ជាក់តម្លៃបង្កងធម្មជាតិខេត្តតាកែវ ដោយលេខ ១ មួយគីឡូ ៤៥ ដុល្លារ និងលេខ ២ តម្លៃ ៣៥ ដុល្លារ។ តម្លៃនេះបានចុះបន្តិចកាលប៉ុន្មានថ្ងៃមុន លេខ ១ មួយគីឡូ ៤៨ ដុល្លារ។
លោក លី សាវ៉េត អភិបាលរងខេត្តតាកែវបានបញ្ជាក់ថា ភាពល្បីល្បាញនៃបង្កងខេត្តតាកែវ ក៏ជាផ្នែកមួយដែលបានទាក់ទាញទេសចរឆ្ងាយជិតចង់មកលេងខេត្តតាកែវ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


