សុខភាព
របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ
វត្ថុប្រើប្រាស់ក្នុងផ្ទះដែលប្រើញឹកញាប់មួយចំនួន ជាចំណែកនាំឱ្យយើងមានផាសុខភាព ប្រសិនបើសម្អាតបានស្អាតល្អ។ ការឧស្សាហ៍សម្អាតជាប្រចាំ ក៏ព្រោះថា វត្ថុទាំងនោះ តែកាលណាទុកចោលមិនសម្អាត នឹងក្លាយជាកន្លែងប្រមូលផ្តុំបាក់តេរីច្រើន អាចបង្កជំងឺ ឬបញ្ហាផ្សេងៗដល់យើងបាន ដែលរបស់ប្រើប្រាស់ទាំងនោះមានដូចជា៖
១. ក្រណាត់ជូតក្នុងផ្ទះបាយ
លទ្ធផលសិក្សាបានបង្ហាញថា ក្រណាត់ជូតក្នុងផ្ទះបាយ គឺជារបស់ដែលប្រមូលផ្តុំដោយមេរោគ បាក់តេរីច្រើនជាងគេ ព្រោះថាត្រូវបានប្រើប្រាស់ញឹកញាប់ជាងគេ។ ហេតុនេះការសម្អាតកំណាត់ជូតនេះជាប្រចាំ នឹងជួយបន្ថយហានិភ័យ និងជួយប្រសិទ្ធភាពអនាម័យ ដល់សមាជិកគ្រួសារក្នុងផ្ទះ។
២. ជ្រុញ
ក្តារជ្រុញ ក្រោយហាន់សាច់រួច សុទ្ធសឹងជាវត្ថុដែលងាយប្រមូលផ្តុំដោយបាក់តេរី ដូចនេះការលាងសម្អាតជ្រុញបានស្អាត ជាជម្រើសល្អសម្រាប់សុខភាព។ បន្ថែមពីនោះ យើងអាចសម្អាតជ្រុញដោយការ ដាក់ជ្រលក់ក្នុងទឹកខ្មេះ លាយនឹងទឹកក្នុងបរិមាណស្មើគ្នា ទុកចោលរយៈពេល ២ទី៣នាទី ដើម្បីកម្ចាត់បាក់តេរីឲ្យបានស្អាតល្អ។
៣. អេប៉ុងលាងចាន

អេប៉ុងលាងចាន ក៏ជាវត្ថុសំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់សម្អាត ព្រោះថាជាកន្លែងស្តុកទៅដោយមេរោគក្រោយការប្រើប្រាស់រួច។ ដើម្បីអនាម័យលើវត្ថុប្រើប្រាស់នេះ យើងអាចលាងសម្អាតវារួចដាក់ត្រូវកម្តៅថ្ងៃ១នាទី និងគួរប្តូរប្រើថ្មីរយៈពេលប្រមាណ១សប្តាហ៍ម្តង។
៤. ដបទឹក
ដបទឹកសម្រាប់ច្រកទឹកញ៉ាំរាល់ថ្ងៃ មិនថាជាដបប្លាស្ទិក ឬជាលោហៈ ការសម្អាតវាជាប្រចាំនឹងនាំយើងឱ្យចៀសឆ្ងាយពីពពួកបាក់តេរី។
៥. តេលេទូរទស្សន៍
តេលេទូរទស្សន៍មានមនុស្សជាច្រើនក្នុងផ្ទះប៉ះពាល់ មិនថាអ្នកក្អក អ្នកញ៉ាំចំណី អ្នកមានដៃកខ្វក់ទៅប៉ះពាល់ ដូចនេះការជូតសម្អាតផ្ទៃតេលេជាមួយទឹកអាល់កុល ឬទឹកថ្នាំលាងសម្លាប់មេរោគ អាចបន្ថយហានិភ័យបានច្រើន។
៦. ក្តារចុចកុំព្យូរទ័រ (Keyboard)

ពិតណាស់ ក្តារចុចកុំព្យូរទ័រ ក៏ជាប្រភពមេរោគ ដូចទៅនឹងតេលេទូរទស្សន៍ផងដែរ។ អនុវត្តវិធីសម្អាតខាងលើដូចគ្នា ពោលគឺការជូតសម្អាតផ្ទៃក្តារចុចជាមួយ ទឹកថ្នាំសម្អាត ឬអាល់កុលនឹងជួយ បន្ថយហានិភ័យពីបាក់តេរី ជួយអនាម័យក្នុងការប្រើប្រាស់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទម្លាប់ខ្លះៗ ការពារមិនឱ្យងាយឈឺដោយមេរោគនៅបន្ទប់ទឹក
ចុចអាន៖ ចំណុចសំខាន់ទាំង ៨ នៅក្នុងផ្ទះ ចាំបាច់ត្រូវអនាម័យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


