Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះមេរោគកាចសាហាវ ក្នុងកប៉ាល់កម្សាន្ត នៅមហាសមុទ្រអាត្លង់ទិក បច្ចុប្បន្ន ស្លាប់ទេសចរ ៣នាក់ហើយ

បានផុស

នៅ

មនុស្ស៣នាក់ បានបាត់បង់ជីវិត ដោយសារមេរោគកាចសាហាវ Hantavirus ក្នុងកប៉ាល់កម្សាន្តមួយគ្រឿង ផ្ទុកទេសចរ ១៥០នាក់ ដែលធ្វើដំណើរ លើមហាសមុទ្រ អាត្លង់ទិក។

(រូប៖ Oceanwide Expeditions)

BBC បានដកស្រង់សេចក្តីប្រកាស របស់អង្គការសុខភាពពិភពលោក (WHO) ដែលអះអាង កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ថា ករណីឆ្លងវីរុសនេះ ត្រូវបានបញ្ជាក់លើកប៉ាល់ MV Hondius ដែលធ្វើដំណើរចេញពីប្រទេសអាហ្សង់ទីន ទៅកាន់ កាប់វែរ។

អ្នកជំងឺដែលឆ្លងវីរុសនេះមុនគេ គឺមានសញ្ជាតិហូឡង់ វ័យ៧០ឆ្នាំ ហើយបច្ចុប្បន្ន សពរបស់គាត់ កំពុងស្ថិតនៅលើកប៉ាល់ នៅឡើយ ដោយរង់ចាំការបញ្ជូនត្រឡប់ ទៅកាន់ប្រទេសកំណើតវិញ។

ក្រុមគ្រូពេទ្យ បាននិងកំពុង ធ្វើតេស្តសំណាកអ្នកដំណើរ ដើម្បីរកមើលករណីឆ្លងបន្ថែម ហើយក៏បានបញ្ជាក់ពីលទ្ធផល វិជ្ជមានលើទេសចរ ជាបន្តបន្ទាប់។

(រូប៖ UH Hospitals)

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនទេសចរណ៍ Oceanwide Expeditions ដែលមានមូលដ្ឋាននៅហូឡង់ និយាយថា ខ្លួនមិនទាន់ទទួលបានការអនុញ្ញាត ពីប្រទេសកាប់វែរ ដើម្បីឲ្យសមាជិកនាវិក ដែលត្រូវការជំនួយវេជ្ជសាស្ត្របន្ទាន់ ចុះពីលើកប៉ាល់នៅឡើយទេ។

យោងតាម WHO, Hantavirus អាចរីករាលដាលនៅពេលលាមក និងទឹកនោមសត្វកណ្តុរ សាយភាយទៅក្នុងអាកាស ហើយវីរុសនេះ ក៏អាចឆ្លងរវាងមនុស្ស និងមនុស្សផងដែរ ប៉ុន្តែក្នុងករណីកម្របំផុត។

មេរោគនេះ ចេញរោគសញ្ញាស្រដៀងផ្ដាសាយដែរ ហើយអាចធ្វើឲ្យខ្សោយបេះដូង និងសួត ដែលក្នុងនោះប្រហែល ៤០% នៃករណីឆ្លង បានបណ្ដាលឲ្យស្លាប់ ខណៈបច្ចុប្បន្ន មិនទាន់មានថ្នាំជាក់លាក់ណាមួយ សម្រាប់ព្យាបាលវានៅឡើយទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម