សន្តិសុខសង្គម
ប្លន់យកម៉ូតូមួយគ្រឿង ក្រោយស្នងការថ្មីកាន់តំណែងមិនដល់មួយខែ
ខេត្តតាកែវ៖ ក្រុមជនសង្ស័យចំនួន ៤ នាក់ ជិះម៉ូតូ ២ គ្រឿង ធ្វើសកម្មភាព កាប់ប្លន់ បណ្ដាលឱ្យយុវជនម្នាក់បានរងរបួសធ្ងន់ និងបាត់បង់ម៉ូតូមួយគ្រឿង នៅ ពេលជនរងគ្រោះបានឈប់ម៉ូតូចុះបត់ជើងតូច។ នេះជាលើកទី១ហើយដែលកើតមានករណីកាប់ប្លន់យកម៉ូតូបានសម្រេច ចាប់តាំងពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ចូលមកកាន់ដំណែងជាស្នងការនគរបាលខេត្តតាកែវ មិនទាន់បានមួយខែផង។
ហេតុការណ៍កាប់ប្លន់ឆៅ ៗនេះ កើតឡើងកាលពីវេលាម៉ោង ២១ និង ២០ នាទី យប់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ២ នៅ ក្នុងភូមិតាបួ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ ឈន មករា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ មុនកើតហេតុ ខ្លួនបានជិះម៉ូតូ ម៉ាកប៊ីត ពាក់ស្លាកលេខ តាកែវ 1V9314 នឹងអ្នករួមដំណើរឈ្មោះ ហេង សុធារី ភេទស្រី អាយុ ២៤ ឆ្នាំ រស់នៅ ភូមិកណ្តាលក្រោម ឃុំបន្ទាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាសង្សារ)។

តាមសម្តី នារីជាសង្សារ បានឱ្យដឹងថា នៅ មុនពេលកើតហេតុ រូបនាង នឹងជនរងគ្រោះ បានជិះម៉ូតូ ឌុបគ្នាដើរលេង រួចទៅ ញ៉ាំមីហិរ នៅ ភូមិដំណាក់ ឃុំពេជសារ លុះដល់វេលាម៉ោងខាងលើរូបនាង និងជនរងគ្រោះ បានឌុបគ្នាមកផ្ទះវិញ មកដល់តាមផ្លូវ ជនរងគ្រោះ បានឈប់ម៉ូតូ ចុះបត់ជើងតូច ស្រាប់តែមានជនសង្ស័យចំនួន ៤ នាក់មិនស្គាល់ ជិះម៉ូតូ ២ គ្រឿង មកតាមពីក្រោយ រួចក៏បានចុះមកកាប់លើជនរងគ្រោះជាច្រើនកាបិត យកម៉ូតូជិះចេញទៅ ទិសខាងជើងបាត់ទៅ។
ក្រោយកើតហេតុ ជនរងគ្រោះ រួមនឹងនារីជាសង្សារ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅ មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយពួកគាត់បានសំណូមពរទៅ លោកស្នងការខេត្តតាកែវថ្មី ដែលទើបនឹងមកកាន់ដំណែង មេត្តាចាត់វិធានការស្រាវជ្រាវ តាមរកចាប់ជនល្មើសទាំង ៤ នាក់ខាងលើយកមកផ្តន្ទាទោសទៅ តាមផ្លូវច្បាប់។

ជុំវិញករណីនេះ ប្រភពពីស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់នៅ ថ្ងៃទី ៩ ខែធ្នូនេះថា កំពុងស្ថិតក្នុងការស្រាវជ្រាវរបស់ក្រុមជំនាញ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន