Connect with us

សន្តិសុខសង្គម

សាកថ្មពិលទុកចោល សង្ស័យផ្ទុះបង្កជាភ្លើងឆេះផ្ទះ ២ ខ្នង ទាំងកណ្តាលថ្ងៃ

បានផុស

នៅ

ផ្ទះ ២ ខ្នង ត្រូវអណ្តាតភ្លើងឆាបឆេះគ្មានសល់ និងខ្ទេចខ្ទីទ្រព្យសម្បត្តិមួយចំនួន ដែលបញ្ហានេះត្រូវបានម្ចាស់ផ្ទះសារភាពថា អាចបណ្តាលមកពីគាត់ដាក់សាកថ្មពិលទុកចោលយូរពេក ទើប​អាច​ផ្ទុះ​និង​បង្ក​ជា​ភ្លើង​បែបនេះ​។ ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ​ ២០២១ នៅវេលា​ម៉ោង ១ និង ៤០​ នាទី រសៀល ស្ថិតនៅ​ចំណុច​ក្រុមទី ០៧ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យ​បង្ការ ពន្លត់អគ្គិភ័យ បាន​បញ្ជាក់ថា ករណីនេះ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០២​ខ្នង (​ឆេះ​ទាំងស្រុង ០១​ខ្នង​,​ឆេះ​រោល ០១​ខ្នង​) គឺ​១.​ឆេះ​ផ្ទះ​ទំហំ ៣​ម​x៤​ម (​ឆេះ​ទាំងស្រុង​) ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី របស់​ម្ចាស់​ឈ្មោះ សំ ឈឿន ភេទ​ប្រុស អាយុ ២៣ ​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល ១,០០០ ដុល្លារ ( មួយ​ពាន់​ដុល្លារ​) មូលហេតុ​៖ បណ្តាលមកពី​ការធ្វេសប្រហែស​(​សាក​ថ្មពិល​ទុកចោល​ម្ចាស់​មិន​នៅផ្ទះ​)​។ ២. ឆេះ​ផ្ទះ​ទំហំ ៣.៥​ម​x ១៣​ម​(​ឆេះ​រោល​ផ្នែក​ខាងក្រោយ​) ធ្វើ​ពី​ថ្ម​ក្រោម ដំបូល​ប្រក់​ស័ង្កសី របស់​ម្ចាស់​ឈ្មោះ ពេជ្រ សុភ​ក្រ័ ភេទ​ប្រុស អាយុ ៣៧ ​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ​សម្ភារៈ ខូចខាត​សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល ១,៥០០​ ដុល្លារ​(​មួយ​ពាន់​ប្រាំ​រយ​ដុល្លារ​)​។​

​ភ្លាមៗ​នោះ កម្លាំង​ការិយាល័យ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៣​គ្រឿង ដើម្បី​បាញ់​ការពារ​និង​ទប់ស្កាត់​កុំឲ្យ​រាលដាល​ទៅផ្ទះ​ដទៃ ដោយ​គ្រប់គ្រង​សភាពការណ៍​បាន​នៅវេលា​ម៉ោង ២ និង ២០​នាទី​រសៀល នា​ថ្ងៃ ខែ ឆ្នាំ​ដដែល៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋបាលរាជធានីនាំយកអំណោយជាង១០០មុខ ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ជីវិតកម្សាន្ដ៤៧ នាទីutes មុន

HyunA លុប​រូបអាក្រាតកាយ ក្រោយ​​អ្នក​គាំទ្របង្ហាញក្ដីបារម្ភ​ខ្លាំង

ព័ត៌មានជាតិ៦០ នាទីutes មុន

កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ព័ត៌មានជាតិ១ ម៉ោង មុន

វិស័យឯកជន និងសមាគមធុរកិច្ចនានា រួមគ្នាបង្កើតមូលធិនិជួយសង្រ្គោះកងកម្លាំងជួរមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ពិសេសកងទ័ពអង់អាចក្លាហាននៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម