ជីវិតកម្សាន្ដ
ស្ងប់ស្ងាត់មួយរយៈ ករុណា ពេជ្រ ត្រៀមចេញបទលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា
អ្នកគាំទ្របានដឹងហើយថា តារាចម្រៀងប្រុសលោក ករុណា ពេជ្រ មុននេះទើបតែចេញបទថ្មីរបស់ខ្លួន មានចំណងជើងថា”មន្ដស្នេហ៍កំពង់ស្ពឺ” បង្កការចាប់អារម្មណ៍ និងគាំទ្រច្រើនពីទស្សនិកជនគ្រប់វ័យ។

តាមរយៈ MV បទ”មន្ដស្នេហ៍កំពង់ស្ពឺ”ត្ រូវបានគេដឹងថា លោក ករុណា ពេជ្រ បានថតសម្តែងសម្រិតសម្រាំងយ៉ាងល្អ ដោយលើកបង្ហាញពីតំបន់ទេសចរណ៍ នៅខេត្តកំពង់ស្ពឺ ជាច្រើនកន្លែងដើម្បីឲ្យពលរដ្ឋបានទៅកម្សាន្តទីនោះឲ្យកាន់តែច្រើន។

ទន្ទឹមគ្នានេះ ស្របពេលដែលបទថ្មីរបស់លោក ករុណា ពេជ្រ កំពុងទទួលបានការគាំទ្រពីមហាជននោះ ក៏ត្រូវបានប្រភពបង្ហើបឲ្យដឹងថា លោកបានត្រៀមចេញបទចម្រៀងរៀបរាប់ពីវិស័យទេសចរ ណ៍គ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាតែម្ដង ដើម្បីជាការចូលរួមអភិវឌ្ឍន៍ទេសចរណ៍ក្នុងស្រុករបស់យើងឲ្យកាន់តែមានសក្ដានុពលថែមទៀត។


ប្រភពព័ត៌មានបានបន្តថា មូលហេតុដែលលោក ករុណា ពេជ្រ ត្រៀមចេញបទលើកស្ទួយវិស័យទេសចរណ៍គ្រប់ខេត្តក្រុងរបស់កម្ពុជា ព្រោះក្នុងនាមលោកជាតារាចម្រៀងម្នាក់ដែលចេញបទចម្រៀងណែនាំពីតំបន់ទេសចរណ៍ទាំងនោះ គឺលោកពេញចិត្តនឹងធ្វើតាមរយៈការភ្ជាប់ជាបទចម្រៀងដើម្បីឲ្យបងប្អូនកាន់តែចាប់អារម្មណ៍ពីវិស័យទេសចរណ៍របស់យើង។ ចំពោះបទចម្រៀងទាំងនោះ គឺជាការផលិតភ្លេងថ្មីទាំងស្រុង គឺដូចគ្នាបទ”មន្ដស្នេហ៍កំពង់ស្ពឺ”ដែលលោកទើបចេញថ្មីៗនេះដែរ ហើយសម្រាប់ទីតាំងថតMVគឺនឹងទៅផ្ដិតយករូបភាពនៅកន្លែងទេសចរណ៍របស់ខេត្តទាំងនោះផ្ទាល់តែម្ដងដើម្បីឲ្យស៊ីគ្នាទៅនិងបទចម្រៀង៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


