ព័ត៌មានអន្ដរជាតិ
សហភាពអឺរ៉ុប និង ណាតូ ព្រមានទៅ រុស្ស៊ី កុំឈ្លានពាន អ៊ុយក្រែន
សហភាពអឺរ៉ុប (EU) និងសម្ព័ន្ធមិត្តណាតូ (NATO) បានព្រមានរុស្ស៊ីកុំឲ្យចាត់វិធានការឈ្លានពានណាមួយប្រឆាំងនឹងអ៊ុយក្រែន ហើយបានជំរុញឲ្យក្រុងម៉ូស្គូកាត់បន្ថយភាពតានតឹង ។

ការបង្កើនកងទ័ពដ៏ធំរបស់រុស្ស៊ីនៅ តាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន កំពុងបង្កឲ្យមានការព្រួយបារម្ភនៅ ក្នុងសហភាពអឺរ៉ុប ដែលចាត់ទុកអតីតសាធារណរដ្ឋសូវៀតមួយនេះជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធ ដោយសារតែសមាជិកសហភាពអឺរ៉ុបមួយចំនួនក៏មានព្រំដែនជាមួយអ៊ុយក្រែនផងដែរ ។
ក្រោយជួបអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុបលោក Charles Michel បាននិយាយថា “រាល់ការឈ្លានពានយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ុយក្រែននឹងមានផលវិបាកដ៏ធំ ហើយក៏នឹងមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរទៅ វិញផងដែរ” ។

ទន្ទឹមនោះអង្គការណាតូក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះផងដែរតាមរយៈក្រុមប្រឹក្សាអាត្លង់ទិកខាងជើង ដែលធ្វើសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ។
ណាតូបាននិយាយថា សម្ព័ន្ធភាពនឹងឆ្លើយតបជានិច្ចក្នុងវិធីដែលបានកំណត់ចំពោះការថយចុះនៃបរិយាកាសសន្តិសុខរបស់ខ្លួន ហើយបានជំរុញឲ្យរុស្ស៊ីចាត់វិធានការភ្លាមៗដើម្បីកាត់បន្ថយភាពតានតឹងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ស៊ី ជីនពីង គាំទ្រ ពូទីន ប្រឆាំង អាមេរិក អង្គការណាតូ និងអ៊ុយក្រែន (មានវីដេអូ)
-
សន្តិសុខសង្គម២៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


