ព័ត៌មានជាតិ
តារាសម្ដែង ហេង ស្រីពេជ្រ វិលជួបអ្នកគាំទ្រវិញក្រោយជួបវិបត្តិគ្រួសារ…
ហេង ស្រីពេជ្រ ជាតារាសម្ដែងចាស់វស្សាម្នាក់ ធ្លាប់ចូលប្រឡូកសិល្បៈតាំងពីឆ្នាំ២០០៥ ក្រោយបាត់មុខដោយសារជួបវិបត្តិទុក្ខធំដោយប្អូនប្រុសស្លាប់និងកាន់ទុក្ខចំនួន ៣ខែមកហើយទើបពេលនេះក៏សម្រេចចិត្តវិលចូលសិល្បៈដើម្បីជួបអ្នកគាំទ្រវិញ។

ឆ្លើយឆ្លងតាមតេឡេក្រាម ហេងស្រីពេជ្រ បានរំលឹកឱ្យដឹងថា ខ្ញុំមានអារម្មណ៍ខូចចិត្តខ្លាំងណាស់ប្អូនប្រុសបានលាចាកលោកទៅហើយ ដោយសារតែការស្រឡាញ់ប្អូនប្រុសខ្លាំងពេកទើបខ្ញុំឃ្លាតឆ្ងាយពីការសម្តែងមួយរយៈមកហើយ ណាមួយត្រូវនៅមើលថែ ម្ដាយឪពុកប្អូន កូនក្មួយ ដែលមានវិបត្តិរឿងនេះ។

ក្រោយពីកាន់មរណៈទុក្ខអស់រយៈពេល៣ខែមកពេលនេះ ហេងស្រីពេជ្រ បានឲ្យដឹងថា នាងនឹងវិលចូលសម្ដែងឡើងវិញឲ្យយផលិតកម្មមួយចំនួនដែលនាងធ្លាប់ថតឲ្យកន្លងមក។

គួរបញ្ជាក់ថា តារាសម្តែងជើងចាស់រូបនេះធ្លាប់ថតជារឿងជាច្រើន ដោយមិនប្រកាន់តួអ្វីឡើយ នាងប្រាប់ថា មានតួសេដ្ឋីនី តួឆ្នាស់ តួកូនចិន តួរងជាដើម។

អ្វីៗពេលនេះបានប្រសើរវិញហើយហេង ស្រីពេជ្រ សន្យាថា នាងនឹងចូលរួមនូវ ការសំដែងឲ្យបានល្អប្រសើរឡើងវិញហើយ៕
ដោយ ៖ រុង រឿង


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី