Connect with us

សន្តិសុខសង្គម

ក្តោបមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ៥៥ នាក់ មានជនជាតិថៃ ៥០ នាក់ និងខ្មែរ ៥ នាក់

បានផុស

នៅ

ក្រុមប្រើប្រាស់ថ្នាំញៀន និងថ្នាំគ្រវី សរុបចំនួន ៥៥ នាក់ ត្រូវបានកម្លាំងតម្រួតថៃ ក្រសោបបានទាំងសំបុក ខណៈ​ដែល​ពួកគេ​កំពុង​ប្រមូល​ផ្តុំគ្នា​នៅតាម​បន្ទប់​ជាច្រើន ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រតិបត្តិការ​ដែល​ធ្វើឡើង​ដោយ​កម្លាំង​តម្រួត​ថៃ នៃ​អធិការដ្ឋាន​អារញ្ញ​ប្រាថេត និង​កម្លាំង​ខេត្ត​ស្រះកែវ បាន​ប្រព្រឹត្តឡើង នៅវេលា​ម៉ោង​ប្រមាណ ៣ ទៀបភ្លឺ​នា​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២១ ត្រង់ចំណុច ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង ស្ថិត​ក្នុងភូមិ​៤ ឃុំ​បាន​ម៉ៃ​ណង​សៃ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​បាន​ក្តោប​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​សប្បាយ​នៅតាម​បន្ទប់ VIP ជាច្រើន​បន្ទប់ ដោយមាន​ស្រី​ស្អាតៗ​នៅចាំ​ចាក់​ស្រា​កំដរ ដែល​ក្នុង​មួយ​បន្ទប់​មាន​មនុស្ស​ចាប់ពី​៥ ទៅ​៨​នាក់ សរុប​ចំនួន ៥៥ នាក់ ( ស្រី ២៣ នាក់ ) ក្នុងនោះ​ថៃ​ចំនួន ៥០ នាក់ និង​ខ្មែរ ៥ នាក់​។​

​ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​នៅតាម​បន្ទប់​នីមួយៗ មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក និង​ប្រភេទ ខេ​តា​មីន មួយចំនួន​ផងដែរ​។ ដោយឡែក​សម្រាប់​មុខសញ្ញា​ទាំងអស់ ពេល​បញ្ជូន​ដល់​អធិការដ្ឋាន​ស្រុក​អារញ្ញ​ប្រាថេត សមត្ថកិច្ច​បាន​ពិនិត្យ​ទៅលើ​ទឹកនោម​ដើម្បី​រកសារ​ធាតុ​ញៀន បាន​រកឃើញ​អ្នក​វិជ្ជមាន​ចំនួន ៤២ នាក់ ដោយឡែក​ម្ចាស់​ទីតាំង​ឈ្មោះ ថុ​ត ផល ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ក៏​ត្រូវបាន​ឃាត់ខ្លួន​ដែរ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម