ព័ត៌មានអន្ដរជាតិ
គោចម្លែកកើតមកមានក្បាល២ អ្នកភូមិឥណ្ឌា ផ្អើលទៅមើលឈូឆរ
កូនគោក្បាលពីរ ភ្នែកបួន និងមាត់ពីរ បានក្លាយជាការទាក់ទាញក្នុងតំបន់ Gangaikondan ភាគខាងត្បូងប្រទេសឥណ្ឌា។

វីដេអូដែលថតកាលពីថ្ងៃទី១ខែមករា បានបង្ហាញពីប្រជាជនតម្រង់ជួរគ្នា ចាំចូលមើលកូនគោដែលទើបនឹងកើត។

ពេទ្យសត្វក្នុងតំបន់កំពុងព្យាយាមថែទាំកូនគោនេះ ប៉ុន្តែពួកគេជឿថា ឱកាសនៃការរស់រានមានជីវិតរបស់វាគឺទាបណាស់។

គួរបញ្ជាក់ថា សត្វដែលកើតមកមានក្បាលលើសពីមួយ ឬហៅថា Polycephaly ស្ទើរតែមិនអាចរស់បានលើសពីបីខែនោះទេ។

ស្ថានភាពនេះកើតឡើងពីភាពមិនប្រក្រតីនៃហ្សែន ឬការខូចខាតនៅក្នុងប្រព័ន្ធសរសៃប្រសាទកំឡុងពេលអភិវឌ្ឍ និងការបំបែកអំប្រ៊ីយ៉ុង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


