ព័ត៌មានជាតិ
បិទចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ២១បេ ខេត្តកណ្តាល
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានប្រកាសបន្តបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ចាប់ពីផ្លូវជាតិលេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ប៉ុន្តែរថយន្តប្រភេទគ្រួសារអាចធ្វើចរាចរជាធម្មតាបាន។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលចុះថ្ងៃទី ០៣ មករា បានឱ្យដឹងថា ការបន្តបិទចរាចរណ៍ធ្វើឡើងចាប់ពីម៉ោង៦:០០នាទីល្ងាច ដល់ម៉ោង ៣:០០នាទីទាបខ្លី ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ ដើម្បីធ្វើការសាងសង់លូកាត់ទទឹងផ្លូវវែង ២០ម៉ែត្រ ត្រង់ស្ថានីយបូមទឹក ដើមអំពិលចាស់ ផ្លូវជាតិលេខ២១(១១៥) សម្រាប់រំដោះទឹកជំនន់ទឹកភ្លៀង ក្នុងក្រុងតាខ្មៅ និងសហការ ជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានបញ្ចាក់ថា ចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរណ៍បានជាធម្មតា។



អាស្រ័យហេតុនេះ សូមលោក លោកស្រី ម្ចាស់រថយន្តដឹកទំនិញ ធុនធ្ងន់ទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជួយចូលរួមសហការអនុវត្តតាម ខ្លឹមសារសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន