KPT+
ការផ្ទុះភ្នំភ្លើងទាំង១០ សម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត
កាលពីសប្តាហ៍មុន ពិភពលោកទាំងមូល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែការផ្ទុះភ្នំភ្លើងក្រោមសមុទ្រ បង្កជារលកយក្សស៊ូណាមិ វាយប្រហារប្រទេសតុងហ្គា។

ថ្វីបើគិតត្រឹមថ្ងៃនេះ ទើបមានមនុស្សតែ៤នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់ក៏ដោយ ប៉ុន្តែការខូចខាតត្រូវបានគេដឹងថា មានទំហំធំធេង ដល់ថ្នាក់មានកោះមួយ លិចបាត់ក្រោមសមុទ្រទៀតផង។
ទោះប្រទេសតុងហ្គាត្រូវវាយប្រហារធ្ងន់ធ្ងរដោយសារតែរលកយក្សស៊ូណាមិក្តី តែវាគឺបណ្តាលមកពីការផ្ទុះភ្នំភ្លើងដែលគេទទួលស្គាល់ថា មានឥទ្ធិពលខ្លាំងបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត។

ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូន ការផ្ទុះភ្នំភ្លើងធំៗទាំង១០ ដែលសម្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្ត៖
១. ភ្នំ Tambora ប្រទេសឥណ្ឌូណេស៊ី ផ្ទុះនៅឆ្នាំ១៨១៥ សម្លាប់មនុស្សចន្លោះ ៧១,០០០នាក់ ទៅ ២៥០,១០០នាក់ (អាចលើសនេះទៀត)

២. ភ្នំ Krakatoa ប្រទេសឥណ្ឌូណេស៊ី ផ្ទុះនៅឆ្នាំ១៨៨៣ សម្លាប់មនុស្សលើស ៣៦,០០០នាក់

៣. ភ្នំ Pelée ប្រទេសម៉ាទីនិក ផ្ទុះនៅឆ្នាំ១៩០២ សម្លាប់មនុស្ស ៣០,០០០នាក់

៤. ភ្នំ Nevado del Ruiz ប្រទេសកូឡុំប៊ី ផ្ទុះនៅឆ្នាំ១៩៨៦ សម្លាប់មនុស្ស ២៣,០០០នាក់

៥. ភ្នំ Santorini ប្រទេសក្រិក ផ្ទុះនៅឆ្នាំ១៦០០ មុនគ.ស សម្លាប់មនុស្ស ២០,០០០នាក់ (តាមការប៉ាន់ស្មាន)

៦. ភ្នំ Samalas ប្រទេសឥណ្ឌូណេស៊ី ផ្ទុះនៅឆ្នាំ១២៥៧ សម្លាប់មនុស្សចន្លោះ ១៥,០០០នាក់ ទៅ ២០,០០០នាក់

៧. ភ្នំ Unzen ប្រទេសជប៉ុន ផ្ទុះនៅឆ្នាំ១៧៩២ សម្លាប់មនុស្ស ១៥,០០០នាក់

៨. ភ្នំ Vesuvius ប្រទេសអ៊ីតាលី ផ្ទុះនៅឆ្នាំ៧៩ សម្លាប់មនុស្សលើស ១៣,០០០នាក់ (តាមការប៉ាន់ស្មាន)

៩. ភ្នំ Laki និង Grímsvötn ប្រទេសអ៊ីស្លង់ ផ្ទុះនៅឆ្នាំ១៧៨៣ សម្លាប់មនុស្សលើស ១០,០០០នាក់

១០. ភ្នំ Kelud ប្រទេសឥណ្ឌូណេស៊ី ផ្ទុះនៅឆ្នាំ១៥៨៦ សម្លាប់មនុស្ស ១០,០០០នាក់

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ បុរសតុងហ្គា ពិការជើងសងខាង ហែលទឹក២៧ម៉ោង បន្ទាប់ពីវាយប្រហារដោយរលកយក្សស៊ូណាមិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


