Connect with us

ព័ត៌មានអន្ដរជាតិ

ល្អាងភ្នំនៅ ថៃ ក៏កំពុងល្បីមានដុំថ្មយក្សមើលទៅដូចស្រកានាគ

បានផុស

នៅ

ថ្ម​យក្ស​មួយ​ដុំនៅ​ល្អាងភ្នំ Naga ស្ថិត​ក្នុង​ខេត្ត Bueng Kan ភាគ​ឦសាន​ប្រទេស​ថៃកំពុងទាក់ទាញភ្ញៀវទេសចរណ៍ ដោយសារតែដុំថ្មនោះមើលទៅដូចជាស្រកានាគ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មនេះត្រូវបានគេនិយាយថា មើលទៅដូចជាស្ដេចនាគ Naga ដែលប្រជាជនថៃភាគឦសានជឿថា នាំទឹកភ្លៀងមកស្រោចស្រពលើដំណាំរបស់ពួកគេ ។

ទន្ទឹមនោះ ប្រធានក្រុមប្រឹក្សាទេសចរណ៍​ខេត្ត Bueng Kan បាននិយាយថា ល្អាងភ្នំ Naga នេះស្ថិតនៅខាងក្នុងឧទ្យានជាតិ Phu Langka ហើយក្រុមប្រឹក្សាបានរកឃើញថ្មនេះជាលើកដំបូងក្នុងឆ្នាំ ២០២០ ហើយបន្ទាប់មកវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គម ។

រឿងព្រេងនិទានរបស់ស្ដេចនាគ Naga មានអត្ថន័យជ្រាលជ្រៅនៅក្នុងរឿងព្រេងថៃភាគឦសាន និងរឿងព្រេងពីវប្បធម៌អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងផ្សេងទៀត ។ វប្បធម៌ទាំងនេះជឿថា ស្ដេចនាគ Naga ជាពស់យក្សដែលមានក្បាលច្រើន ។

វាមានអត្ថន័យខាងវិញ្ញាណទាំងក្នុងព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ ។ រឿងព្រេង​ថៃ​ភាគ​ឦសាន​និយាយ​ថា ទេវតា​ទឹក​បាន​បញ្ជា​ឲ្យ​ស្ដេចនាគ Naga ​ចុះ​លេង​ក្នុងទឹក​បឹង ទើបមានជំនឿថា ​ទឹក​នឹងហូរ​ហៀរ​ស្រោចមក​លើ​ដំណាំរបស់​មនុស្ស​ ដូចជា​ទឹកភ្លៀង ។

ជារៀងរាល់ឆ្នាំនៅភូមិភាគឦសានប្រទេសថៃ មនុស្សគប់ថ្មទៅលើមេឃដើម្បីដាស់ស្ដេចនាគ Naga ដោយសង្ឃឹមថា នឹងបង្អុរទឹកភ្លៀងមកលើដំណាំរបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ មកដឹងច្បាស់អំពីរូងភ្នំ ដែលកំពុងល្បីក្នុងបណ្តាញសង្គម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម