ព័ត៌មានអន្ដរជាតិ
ថៃ កាត់ទោសប្រហារជីវិត ជនជាតិអ៊ុយហ្គ័រ ២នាក់ ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅបាងកក ឆ្នាំ២០១៥
នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ តុលាការថៃ បានកាត់ទោសប្រហារជីវិត បុរសជនជាតិអ៊ុយហ្គ័រ ចំនួន២នាក់ ជុំវិញការបំផ្ទុះគ្រាប់បែក ក្នុងទីក្រុងបាងកក កាលពីឆ្នាំ២០១៥ ដែលផ្តាច់ជីវិតមនុស្ស ២០នាក់ និង១២០នាក់ទៀត រងរបួស។

តាមការផ្សាយរបស់ The Star, ជនជាតិអ៊ុយហ្គ័រទាំងពីរ ឈ្មោះ Yusufu Mieraili និង Bilal Mohammed ត្រូវបានកាត់ទោស លើបទចោទប្រកាន់ ឃាតកម្មគិតទុកជាមុន និងការប៉ុនប៉ងធ្វើឃាត។
តុលាការរកឃើញថា ពួកគេ មានតួនាទីក្នុងការដាក់គ្រាប់បែក បំផ្ទុះនៅទីសក្ការបូជា Erawan ស្ថិតចំកណ្តាលតំបន់ពាណិជ្ជកម្ម នៃទីក្រុងបាងកក កាលពីខែសីហា ឆ្នាំ២០១៥។
យោងតាមសេចក្តីប្រកាសរបស់តុលាការ, សកម្មភាពរបស់អ្នកទាំងពីរ បង្កើតបានជាបទល្មើសដាច់ដោយឡែកពីគ្នាជាច្រើន។ សាលក្រមនេះ រួមបញ្ចូលទាំងការផ្តន្ទាទោស ពីបទឃាតកម្មគិតទុកជាមុន ដែលនាំទៅដល់ការកាត់ទោសប្រហារជីវិត។

យ៉ាងណា លោក Choochat Kanpai មេធាវីតំណាងឲ្យជនជាប់ចោទម្នាក់ ក្នុងចំណោមអ្នកទាំងពីរ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ពួកគេនឹងប្តឹងឧទ្ធរណ៍ ប្រឆាំងសាលក្រមនេះ ក្នុងរយៈពេលមួយខែ។
សូមជម្រាបថា ការបំផ្ទុះគ្រាប់បែកនោះ គឺជាការវាយប្រហារភេរវកម្មដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្រថៃសម័យទំនើប។ ហេតុការណ៍ កើតឡើងនៅផ្លូវប្រសព្វ Ratchaprasong ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល ៦:៥៥ នាទីល្ងាច ដែលជាពេលមមាញឹក មានមនុស្សច្រើនកកកុញ ពោលគឺជាម៉ោងចេញធ្វើការ។
ក្នុងការវាយប្រហារនោះ ភេរវករ បានប្រើគ្រាប់បែកកែច្នៃ ដែលមានផ្ទុកជាតិផ្ទុះ TNT ទម្ងន់ ៣ គីឡូក្រាម លាក់ទុកនៅក្នុងកាតាបស្ពាយ ហើយយកទៅដាក់នៅក្រោមបង់អង្គុយមួយ។ ក្នុងចំណោមមនុស្សស្លាប់ ក៏មានអ្នកមកពី ចិនដីគោក និងទីក្រុង ហុងកុងផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


