ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងអំពាវនាវឲ្យមានកំណើនសេដ្ឋកិច្ច និងធ្វើឲ្យជីវិតរស់នៅល្អប្រសើរ ទោះប្រឈមខ្លាំង
សភាកូរ៉េខាងជើងបានសន្យាអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឲ្យជីវភាពប្រជាជនល្អប្រសើរ បើទោះជាជួបការលំបាក និងបញ្ហាស្មុគស្មាញកាលពីឆ្នាំមុនពីការដាក់ទណ្ឌកម្ម និងវិបត្តិកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មានបានចេញផ្សាយនាថ្ងៃអង្គារ៍ ទី៨ ខែកុម្ភៈ។
តាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA ថា សភាប្រជាជនកំពូល (SPA) របស់កូរ៉េខាងជើងបានប្រជុំកាលពីថ្ងៃទី៦-៧ ខែកុម្ភៈដើម្បីពិភាក្សាការងារគណៈរដ្ឋមន្ត្រី និងថវិការដ្ឋាភិបាល ព្រមទាំងអនុម័តច្បាប់ថ្មីស្តីពីការថែទាំកុមារ និងការពារអ្នករស់នៅក្រៅប្រទេស។

រដ្ឋសភាប្រទេសឯកោនេះកម្រជួបប្រជុំណាស់ និងជាទូទៅធ្វើការលើការសម្រេចលើថវិកា ការងារបុគ្គលិក និងផ្លូវច្បាប់ ព្រមទាំងភារកិច្ចរបស់គណបក្សពលករកំពុងកាន់អំណាចដែលសមាជិកភាគច្រើនបង្កើតសភា។
ការជួបជុំបានធ្វើឡើងនៅពេលកូរ៉េខាងជើងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកំពុងធ្ងន់ធ្ងរចំពេលទទួលរងទណ្ឌកម្មជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ព្រមទាំងការដាក់បំរាមកូវីដដែលកាត់ផ្តាច់ពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយប្រទសចិន ជាសម្ព័ន្ធមិត្ត និងជាសរសៃឈាមសេដ្ឋកិច្ចធំបំផុតរបស់ខ្លួន។
កាលពីខែធ្នូ លោក គីម ជុងអ៊ុន បានកោតសរសើរចំពោះភាពជោគជ័យមួយចំនួនដែលបានសម្រេចក្នុងផែនការសេដ្ឋកិច្ច៥ឆ្នាំដែលលោកបានបង្ហាញកាលពីដើមឆ្នាំមុន ប៉ុន្តែបានព្រមានពីការតស៊ូជីវិតស្លាប់រស់នាឆ្នាំនេះក្នុងការសម្រេចបានគោលដៅនៃការជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាជន។
យោងតាមការផ្សាយរបស់ KCNA ថា លោក Kim Tok Hun នាយកខុទ្ទកាល័យកូរ៉េខាងជើងទទួលបន្ទុកសេដ្ឋកិច្ចបាននិយាយនៅកិច្ចប្រជុំ SPA ថា លោកមានគោលបំណងពង្រីកមូលដ្ឋានគ្រឹះសម្រាប់ផែនការ៥ឆ្នាំដែលមានឧស្សាហកម្មដែក និងគីមីជាបណ្តាញសំខាន់។
លោកមានប្រសាសន៍ថា ៖«កាលពីឆ្នាំមុន វិស័យសំណង់ សេដ្ឋកិច្ចបានជួបការលំបាក និងបញ្ហាស្មុគស្មាញច្រើនលើសពីការរំពឹងទុកដោយសារតែទណ្ឌកម្ម និងវិបត្តិសុខភាពជាសកល»។
«ឥឡូវនេះ យើងប្រឈមនឹងភារកិច្ចទទួលខុសត្រូវធ្ងន់ដើម្បីដាក់ចេញនូវការធានាសម្រាប់ការអនុវត្តផែនការ៥ឆ្នាំ និងធ្វើឲ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឲ្យស្តង់ដាររស់នៅរបស់ប្រជាជនល្អប្រសើរ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


