សន្តិសុខសង្គម
ប្រពន្ធដេកលក់ប្តីលួចរំលោភក្មេងជំទង់ ១៦ឆ្នាំ ដេកក្នុងផ្ទះជាមួយគ្នាបានសម្រេច
ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាសឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:បានសម្រេច នៅចំណុចចម្ការរបស់ឈ្មោះ សេវ លិ ស្ថិតនៅក្នុងភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ក្នុងនោះ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

លោក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី១២កុម្ភ: ថា ជនសង្ស័យឈ្មោះ សល់ លិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ជនសង្ស័យបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានចាប់រំលោភលើជនរងគ្រោះពិតប្រាកដមែន(មួយលើក)។
លោកអធិការបានបញ្ជាក់ទៀតថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបាននាំប្រពន្ធទៅលេងផ្ទះឈ្មោះ រចំ វច់ ហើយបានបបួលជនរងគ្រោះទៅដេកនៅផ្ទះជាមួយប្រពន្ធពេលយប់ជ្រៅ បន្ទាប់មកជនសង្ស័យបានលូនទៅខ្ទប់មាត់ និងកៀបជើងរួចក៏ចាប់រំលោភបាន១លើក និងគំរាមថា បើប្រាប់នរណាឲ្យគេដឹង គេនិងសម្លាប់ចោលភ្លាម។

លោកថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ រចំ វច់ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិ ឃុំកន្លែងកើតហេតុ(ត្រូវជាឪពុកជនរងគ្រោះ)។ ហើយជនរងគ្រោះឈ្មោះ ស.វ.យ អាយុ១៦ឆ្នាំ ជនជាតិច្រាយ ត្រូវបានសមត្ថកិច្ចយកមកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើកោសល្យវិច័យ លទ្ធផលគ្រូពេទ្យបានបញ្ជាក់ថា ជាករណីរំលោភពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាសដើម្បីកសាងសំណុំរឿងជនសង្ស័យទៅតុលាការនៅថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០២២ និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


