ជីវិតកម្សាន្ដ
កោះសំពៅមាស រំលេចទៅដោយសមិទ្ធផលថ្មីៗ និងជាកន្លែងកម្សាន្តមួយដ៏ពេញនិយមពីគ្រប់ស្រទាប់មនុស្សម្នា
កោះសំពៅមាស កំពុងបានប្រែក្លាយទៅជាកន្លែងកម្សាន្តមួយដ៏ពេញនិយមពីគ្រប់ស្រទាប់មនុស្សម្នា និងបានក្លាយជាកន្លែងមួយដ៏ស្រស់បំព្រង ដែលភ្ញៀវទេសចរប្រុសស្រីក្មេងចាស់មកពីទីជិតឆ្ងាយមិនអាចមើលរំលងបាននោះទេ។ ពោលគឺខណៈបានមកដល់ទឹកដីទីរួមខេត្តពោធិ៍សាត់ហើយនោះគេតែងបានចូលទស្សនាក៏ដូចជាចូលអុជធូបបន់ស្រន់ទៅតាមជំនឿរៀងៗខ្លួន ទោះមិនបានពេញមួយថ្ងៃក៏បានត្រឹមមួយភ្លែតនោះដែរ។
ខេត្តពោធិ៍សាត់ គឺជាខេត្តមួយស្ថិតនៅភាគពាយព្យមានចម្ងាយ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមានស្រុកចំនួន ៥ និងក្រុងចំនួន ១ គឺស្រុកក្រគរ ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកវាលវែង និងក្រុងពោធិ៍សាត់។ ខេត្តនេះក៏ត្រូវបានគេចាត់ទុកថាជាខេត្តមួយ ដែលសម្បូរស្តុកស្តម្ភទៅដោយធនធានធម្មជាតិមានដូចជា ព្រៃព្រឹក្សា ភ្នំថ្មកែវ ទឹកធ្លាក់ ល្បាក់ទឹកជ្រោះ ព្រៃដើមក្រវាញ និងនៅជាប់ផ្ទៃបឹងទន្លេសាប ដែលជាកន្លែងសម្បូរទៅដោយត្រីទឹកសាប ទេសភាព និងជីវចម្រុះជាដើមផងដែរ។
តាមរយៈធនធានធម្មជាតិទាំងអស់នេះបានធ្វើឱ្យអ្នកទេសចរជាច្រើនចាប់អារម្មណ៍លើការទៅកម្សាន្តនៅក្នុងទឹកដីខេត្តពោធិ៍សាត់ ក្នុងនេះក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនត្រូវបានបង្កើតឡើង ដើម្បីបម្រើការកម្សាន្តសប្បាយរបស់ភ្ញៀវទេសចរបន្ថែមទៀត ដោយក្នុងនោះ«កោះសំពៅមាស» ក៏ជាតំបន់លំហែកាយមួយដ៏សែនមនោរម្យរបស់ទឹកដីខេត្តពោធិ៍សាត់ផងដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ គឺលោក ញ៉ូវ សុង បានប្រាប់ឲ្យដឹងថា «កោះសំពៅមាស» គឺជាកោះមួយដែលផុសអណ្តែតខ្លួនឡើងនៅចំកណ្តាលទឹកស្ទឹងពោធិ៍សាត់ស្ថិតនៅខាងមុខសាលាខេត្តចម្ងាយពីគល់ស្ពានថ្មទៅទិសខាងជើងចម្ងាយប្រមាណ ១០០០ ម៉ែត្រ។ បច្ចុប្បន្នកោះនេះ ត្រូវបានរៀបចំកែលម្អជាបណ្តើរៗ ឲ្យមានសោភ័ណភាពសម្រាប់ការស្វែងយល់ និងការលំហែរបស់អ្នកទេសចរទូទៅតាមរយៈការ ប្រសិទ្ធនាមថា «បុរីវប្បធម៌»ព្រោះតម្លៃខាងសិល្បៈវប្បធម៌ខ្មែរនឹងត្រូវបានបង្ហាញនៅទីនោះ។
ទាក់ទងនឹងឈ្មោះរបស់«កោះសំពៅមាស»នេះ លោក ញ៉ូវ សុង បានឲ្យដឹងថា ឈ្មោះកោះនេះ គឺកើតឡើងពីការតំណាលតៗគ្នាមកថា៖ អស់កាលដ៏យូរលង់ណាស់មកហើយ មានសំពៅមួយគ្រឿងបានបើកមកកឿងជាប់គាំងនៅទីនេះ និងមិនអាចបើកទៅណារួច។ លុះយូរៗទៅសំពៅ ដែលជាប់គាំងនៅទីនោះក៏បានកកក្លាយទៅជាដីពូនកើតជាកោះនេះឡើងទើប អ្នកស្រុកនាំគ្នាហៅកោះនេះថា «កោះសំពៅមាស»។ រហូតមកដល់សព្វថ្ងៃនេះ ការរៀបចំនៅលើកោះនេះមានសួនច្បារស្រស់ស្អាត ទីធ្លាធំរំលេចទៅដោយសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលកើតឡើងក្នុងសម័យបច្ចុប្បន្ន។
ប្រធានមន្ទីររូបនេះបានឲ្យដឹងទៀតថា បច្ចុប្បន្នកោះសំពៅមាស កំពុងបានប្រែក្លាយទៅជាកន្លែងកម្សាន្តមួយដ៏ពេញនិយមពីគ្រប់ស្រទាប់មនុស្សម្នា និងបានក្លាយជាកន្លែងមួយដ៏ស្រស់បំព្រង ដែលភ្ញៀវទេសចរប្រុសស្រីក្មេងចាស់មកពីទីជិតឆ្ងាយមិនអាចមើលរំលងបាននោះទេ។ ពោលគឺខណៈបានមកដល់ទឹកដីទីរួមខេត្តពោធិ៍សាត់ហើយ នោះគេតែងបានចូលទស្សនាក៏ដូចជាចូលអុជធូបបន់ស្រន់ទៅតាមជំនឿរៀងៗខ្លួន ទោះមិនបានពេញមួយថ្ងៃក៏បានត្រឹមមួយភ្លែតនោះដែរ។ នេះក៏ព្រោះតែ «កោះសំពៅមាស» ជាទីកន្លែងគោរពបូជាដ៏ស័ក្ដិសិទ្ធិមួយដក់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅតាំងពីយូរលង់ណាស់មកហើយ។
ដោយសារតែទីនេះ(កោះសំពៅមាស) មានសក្តានុពលសម្រាប់វិស័យទេសចរណ៍របស់ខេត្តផងនោះ និងម្យ៉ាងដោយសារ កន្លែងនេះជាទី ដែលមានប្រវត្តិព្រេងនិទានមិនអាចបំភ្លេចបានថែមទៀតនោះ លោក ញ៉ូវ សុង ប្រាប់ថាពីមួយថ្ងៃទៅមួយថ្ងៃមិនថាថ្ងៃចុងសប្តាហ៍ឬបុណ្យជាតិធំៗនោះទេគឺ «កោះសំពៅមាស»តែងតែមានអ្នកទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់មកលេងកម្សាន្តគយគន់ទេសភាពជុំវិញផ្ទៃទឹក ព័ទ្ធជុំវិញកោះក៏ដូចជាមកបន់ស្រន់សុំសេចក្តីសុខទៅតាមការប៉ងប្រាថ្នារបស់ពួកគេរៀងៗខ្លួនជាហូរហែមិនដាច់ឡើយ៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?