ព័ត៌មានអន្ដរជាតិ
លោក Zelensky ជំរុញឲ្យប្រជាជននៅតំបន់ផ្តាច់ខ្លួន ចេញប្រយុទ្ធ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងទៅកាន់ប្រជាជននៃតំបន់ផ្តាច់ខ្លួននៅ Donbas ក្នុងសុន្ទរកថាកាលពីថ្ងៃសៅរ៍ទី០៥ខែមីនា ដែលបានបង្ហោះលើ Facebook។ លោកបានអំពាវនាវឲ្យប្រជាជន Donbas តស៊ូដើម្បីសិទ្ធិ និងសេរីភាពរបស់ពួកគេ ហើយជំរុញពួកគេឲ្យការពារខ្លួនពីរុស្ស៊ី។

លោកនិយាយថា “ចំពោះអ្នកគ្រប់គ្នាដែលស្តាប់យើង ដែលការចងចាំរបស់ពួកគេមិនត្រូវបានលុបបំបាត់ដោយការឃោសនា ភ្នែករបស់ពួកគេមិនត្រូវបានបិទដោយការភ័យខ្លាច ចិត្តរបស់ពួកគេមិនត្រូវបានខូចដោយការមើលងាយ ចូរប្រយុទ្ធ!។ តស៊ូដើម្បីសិទ្ធិរបស់អ្នក! ដើម្បីសេរីភាពរបស់អ្នក ដើម្បីអ៊ុយក្រែន! រួមគ្នាជាមួយ Kherson រួមជាមួយ Berdyansk រួមជាមួយ កៀវ និងទីក្រុងផ្សេងទៀតទាំងអស់នៃប្រទេសអ៊ុយក្រែន ដែលមានតម្លៃជីវិតនិងមិនខ្លាចអ្វីទាំងអស់”។
និយាយអំពីការសង្ស័យរបស់អ្នកនៅ Donbas អំពីអ៊ុយក្រែន លោកបានលើកឡើងថា “ខ្ញុំដឹងថា មនុស្សជាច្រើនជឿថាអ៊ុយក្រែនស្អប់អ្នក។ សង្ស័យថានឹងវាយប្រហារអ្នក។ សង្ស័យថានឹងបំផ្លាញអ្នក។ អ្នកកុហកនៅលើទូរទស្សន៍រុស្ស៊ី បាននិយាយអំពីរឿងនេះជារៀងរាល់ថ្ងៃ។ វាជាការងាររបស់ពួកគេក្នុងការកុហកអ្នកជារៀងរាល់ថ្ងៃ។ ប៉ុន្តែនេះមិនគួរកំណត់ជោគវាសនារបស់អ្នកទេ”។
ប៉ុន្មានថ្ងៃមុនការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ មេដឹកនាំនៃតំបន់ដែលគាំទ្រទីក្រុងមូស្គូ Donetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែនគឺ លោក Denis Pushilin បានបញ្ជាឲ្យមានការកែនទ័ព ដោយអះអាងថា អ៊ុយក្រែនកំពុងរៀបចំផែនការវាយលុកតំបន់នេះ។
រដ្ឋាភិបាលអ៊ុយក្រែននៅទីក្រុង កៀវ អះអាងថា តំបន់គ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនទាំងពីរនៅ Donbas ភាគខាងកើតអ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថាជាសាធារណៈរដ្ឋប្រជាមានិត Luhansk (LPR) និងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) គឺស្ថិតនៅក្នុងឥទ្ធិពលរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ មេទ័ពរុស្ស៊ី ២នាក់ទៀត ត្រូវអ៊ុយក្រែន បាញ់សម្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


