ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី អាចប្រើបទពិសោធន៍បើកច្រកសមុទ្រខ្មៅទៅជួយបើកច្រក Hormuz
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយនៅថ្ងៃចន្ទទី៣០ថា ភាពជោគជ័យរបស់ទីក្រុងកៀវក្នុងការបំបែកការបិទច្រកសមុទ្រខ្មៅរបស់រុស្ស៊ី បានផ្តល់ឲ្យខ្លួននូវជំនាញដ៏សំខាន់មួយដើម្បីជួយដោះសោដោយបើកច្រកសមុទ្រ Hormuz ដ៏ចម្រូងចម្រាសនោះ ឡើងវិញបាន។ នេះបើតាមរបាយការណ៍ ចុះផ្សាយពីទីភ្នាក់ងារ politico ។

ប្រធានាធិបតីដែលកំពុងជាប់ដៃក្នុងសង្គ្រាមជាមួយរុស្ស៊ីអស់រយៈពេលជាង៤ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានក្នុងការជជែកតាមបណ្តាញសង្គម ថា «យើងបានលើកឡើងពីបញ្ហានេះ ពីព្រោះវាជាបញ្ហាដ៏ឈឺចាប់ និងបន្ទាន់មួយ ដូចដែលយើងទាំងអស់គ្នាអាចមើលឃើញ សម្រាប់ពិភពលោកទាំងមូលនៅក្នុងបរិបទនៃវិបត្តិថាមពលបច្ចុប្បន្ន។ ពួកគេដឹងថា ពួកគេអាចពឹងផ្អែកលើជំនាញរបស់យើង ក្នុងវិស័យនេះ ហើយយើងនឹងត្រូវពិភាក្សាវាយ៉ាងលម្អិតបំផុត»។
មេដឹកនាំអ៊ុយក្រែន បានបញ្ចាក់បន្ថែមទៀតថា ទីក្រុងកៀវបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដោះសោច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងដោយអ៊ីរ៉ង់ ដោយការប្រើប្រាស់បទពិសោធន៍របស់ខ្លួនដែលធ្លាប់ប្រើប្រាស់ក្នុងការបើកច្រកសមុទ្រខ្មៅឡើងវិញ។
ការលើកឡើងរបស់ប្រធានាធិបតីចិត្តសឿងរួបនេះ បានកើតឡើងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងកាតា ដោយបានពិភាក្សាអំពីការចែករំលែកចំណេះដឹងប្រតិបត្តិការ រួមទាំងការប្រើប្រាស់យន្តហោះដ្រូនដើម្បីធានាផ្លូវពាណិជ្ជកម្មតាមសមុទ្រ ដោយលោកផ្ទាល់បានសង្កត់ធ្ងន់លើឆន្ទៈរបស់អ៊ុយក្រែនក្នុងការជួយដៃគូដោះស្រាយអ្វីដែលលោកហៅថាវិបត្តិថាមពលសកល។
យ៉ាងណាមិញ ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយប្រតិបត្តិការសន្តិសុខ Hormuz វាអាចពង្រឹងសម្ព័ន្ធភាពជាមួយរដ្ឋឈូងសមុទ្រ និងអាមេរិក ដែលអាចធានាបាននូវជំនួយថាមពល និងការកសាងឡើងវិញ។ ប៉ុន្តែ ការធ្វើឲ្យមានតុល្យភាពនៃគោលបំណង ការការពារផ្លូវពាណិជ្ជកម្ម ការប្រឆាំងនឹងអ៊ីរ៉ង់ និងការពង្រឹងចំណងមិត្តភាពឈូងសមុទ្រ – អាចបង្ខំឲ្យទីក្រុងកៀវផ្តល់អាទិភាពដល់គោលដៅមួយចំនួនជាងគោលដៅផ្សេងទៀត។ ម្យ៉ាងវិញទៀត ការផ្តល់ជូនរបស់អ៊ុយក្រែនអាចនៅតែជានិមិត្តរូប ដែលបម្រើជាសញ្ញារារាំង ខណៈពេលដែលចៀសវាងការជាប់គាំងកាន់តែជ្រៅនៅក្នុងជម្លោះមជ្ឈិមបូព៌ា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


