ព័ត៌មានអន្ដរជាតិ
ត្រាំបោះសម្តីមិនត្រូវការជំនួយអ៊ុយក្រែន ខណៈហ្សេលេនស្គី ថាឲ្យអ្នកជំនាញទៅរួចហើយ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចរបស់ទីក្រុងកៀវ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដោយផ្តល់ជូននូវអ្នកជំនាញដ្រូនកម្រិតខ្ពស់ និងបច្ចេកវិទ្យាស្ទាក់ចាប់សញ្ញា។

ថ្លែងទៅកាន់សារព័ត៌មាន The New York Post កាលពីថ្ងៃចន្ទទី១៦ខែមីនាឆ្នាំ២០២៦ លោក ហ្សេលេនស្គី បានលើកឡើងថា អ៊ុយក្រែនបានឆ្លើយតបភ្លាមៗ ក្នុងការផ្តល់ជំនួយគ្រប់ពេលទៅឲ្យអាមេរិក។ ការលើកឡើងនេះ កើតឡើងក្រោយមានរបាយការណ៍ថា អ៊ុយក្រែនទើបតែបានបញ្ជូនក្រុមអ្នកជំនាញដ្រូនទៅការពារមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី។
ទោះបីជាអ៊ុយក្រែនមានបទពិសោធន៍ខ្លាំងក្នុងការការពារខ្លួនពីដ្រូន Shahed របស់អ៊ីរ៉ង់ដែលរុស្ស៊ីប្រើក៏ដោយ ក៏ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខមកច្រានចោលការផ្តល់ជូននេះជាសាធារណៈ។ លោកត្រាំ បានប្រាប់ Fox News កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា «អាមេរិកមិនត្រូវការជំនួយពីអ៊ុយក្រែន លើការការពារដែនអាកាសនៅមជ្ឈិមបូព៌ានោះឡើយ»។ លោកថែមទាំងបានបញ្ជាក់ក្នុងសម្ភាសន៍មួយផ្សេងទៀតថា លោកហ្សេលេនស្គី គឺជាមនុស្សចុងក្រោយគេដែលអាមេរិកនឹងសុំជំនួយ។
នេះគឺជាលើកទី២ហើយដែលរដ្ឋបាលលោកត្រាំ បានបដិសេធភាពជាដៃគូនេះ ដែលសារព័ត៌មាន Axios បានពណ៌នាថាជា «ការគណនាខុសផ្នែកយុទ្ធសាស្ត្រដ៏ធំមួយ» ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខណៈដែលលោកត្រាំ បដិសេធជាសាធារណៈ ប៉ុន្តែមានរបាយការណ៍ថា តាមពិតទៅអាមេរិកធ្លាប់បានស្នើសុំជំនួយពីអ៊ុយក្រែនដោយសម្ងាត់មែន ដើម្បីការពារមូលដ្ឋានទ័ពរបស់ខ្លួននៅហ្ស៊កដានី បន្ទាប់ពីមានការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់។
រហូតមកដល់ពេលនេះ សេតវិមាននៅតែរក្សាភាពស្ងប់ស្ងាត់ មិនទាន់មានការបកស្រាយផ្លូវការថា តើខ្លួនពិតជាបានស្នើសុំជំនួយដែលត្រូវបានបញ្ជូនទៅដល់ហ្ស៊កដានីនោះមែនឬយ៉ាងណាទេ។
អ៊ុយក្រែននៅតែសង្ឃឹមថា នឹងអាចដោះដូរបទពិសោធន៍សមរភូមិរបស់ខ្លួន ដើម្បីទទួលបានមកវិញនូវថវិកា និងបច្ចេកវិទ្យាទំនើបៗសម្រាប់ទុកការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


