ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា ចាំតែចរចាជាមួយ រុស្ស៊ី ប៉ុណ្ណោះ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបង្ហាញពីការការត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយរុស្ស៊ី។ ខណៈលោកបានស្នើឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល រៀបចំកិច្ចចរចាសន្តិភាពនៅក្រុង Jerusalem។

ប្រធានាធិបតីរូបនេះ បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងសន្និសីទកាសែតជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសថា “ក្រុមតំណាងអ៊ុយក្រែន និងរុស្ស៊ី កំពុងពិភាក្សាអំពីបញ្ហាមួយចំនួន។ ពួកគេចាប់ផ្ដើមនិយាយអំពីអ្វីមួយ និងមិនត្រឹមតែបោះឱសានវាទនោះទេ” ។
លោក Zelensky បានបន្ថែមទៀតថា ក្រុងកៀវមានទស្សនៈថា កិច្ចចរចាកម្រិតខ្ពស់ណាមួយជាមួយរុស្ស៊ី គួរតែធ្វើឡើងនៅលើទឹកដីអព្យាក្រឹត ដោយដាក់ឈ្មោះអ៊ីស្រាអែលជាម្ចាស់ផ្ទះដ៏មានសក្ដានុពល សម្រាប់ការចរចាបែបនេះ។ ប្រសិនបើលទ្ធផលទទួលបានជោគជ័យ ប្រទេសរបស់លោកនឹងត្រូវការ “ការធានាសុវត្ថិភាព” ជាក់លាក់ដែលជម្លោះដែលកំពុងបន្ត ត្រូវបានដោះស្រាយ មិនត្រឹមតែតាមទស្សនៈរបស់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីប្រទេសលោកខាងលិចផងដែរ។ លោកបានស្នើថា អ៊ីស្រាអែលអាចដើរតួជាអ្នកធានា ក្នុងការគោរពនោះ។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនបានជួបប្រជុំគ្នាចំនួនបីដង នៅប្រទេសបេឡារុស ដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងបន្ត។ ក្រៅពីការឈានដល់ការយោគយល់ខ្លះៗ អំពីការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់ប្រយុទ្ធ ភាគីទាំងពីរ មិនបានសម្រេចបានលទ្ធផលជាក់ស្តែងណាមួយឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុស្ស៊ី ឆ្លើយតបយ៉ាងឆ្ងាញ់ទៅ អាមេរិក ក្រោយបញ្ឆេះថា ក្រុងមូស្គូអាចប្រើ អាវុធគីមីនៅ អ៊ុយក្រែន
ចុចអាន៖មកស្គាល់ប្រវត្តិបិតានុយក្លេអ៊ែរ និងរូបមន្តផលិតអាវុធប្រល័យលោក J. Robert Oppenheimer

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន