KPT+
មកស្គាល់ប្រវត្តិបិតានុយក្លេអ៊ែរ និងរូបមន្តផលិតអាវុធប្រល័យលោក J. Robert Oppenheimer
J. Robert Oppenheimer ត្រូវបានគេហៅថា “បិតានៃគ្រាប់បែកបរមាណូ” ដោយដឹកនាំគម្រោង Manhattan ដែលជាកម្មវិធីដែលបង្កើតអាវុធនុយក្លេអ៊ែរដំបូងគេ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
តើ J. Robert Oppenheimer ជានរណា? រូបវិទូនេះ បានបម្រើការជានាយកមន្ទីរពិសោធន៍ Los Alamos កំឡុងពេលបង្កើតគ្រាប់បែកបរមាណូ។ បន្ទាប់ពីការលុកលុយប្រទេសប៉ូឡូញឆ្នាំ ១៩៣៩ ដោយពួកណាស៊ីអាល្លឺម៉ង់ លោកត្រូវបានជ្រើសរើសឲ្យគ្រប់គ្រងមន្ទីរពិសោធន៍ដើម្បីអនុវត្តគម្រោង Manhattan ដែលជាកម្មវិធីដែលបង្កើតអាវុធនុយក្លេអ៊ែរដំបូងគេ ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ បន្ទាប់ពីលាលែងពីមុខតំណែងនៅឆ្នាំ ១៩៤៥ លោកបានក្លាយជាប្រធានគណៈកម្មាធិការប្រឹក្សាទូទៅនៃគណៈកម្មការថាមពលអាតូមិច។

ជីវិតដំបូង និងការអប់រំ កើតនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ១៩០៤ នៅទីក្រុងញូវយ៉ក និងជាជនអន្តោប្រវេសន៍ជ្វីហ្វអាល្លឺម៉ង់។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Harvard លោកបានជិះទូកទៅអង់គ្លេស ហើយបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Cambridge ជាកន្លែងដែលលោកបានចាប់ផ្តើមការស្រាវជ្រាវអាតូមិចនៅមន្ទីរពិសោធន៍ Cavendish ក្នុងឆ្នាំ១៩២៥។ មួយឆ្នាំក្រោយមក គាត់បានសហការជាមួយ Max Born នៅសាកលវិទ្យាល័យ Göttingen ជាកន្លែងដែលគាត់បានជួបអ្នករូបវិទ្យាលេចធ្លោ រួមទាំង Niels Bohr ។
គម្រោង Manhattan លោកបានក្លាយជាសកម្មនយោបាយក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ហើយបានយល់ព្រមជាមួយ Albert Einstein និង Leo Szilard ថាពួកណាស៊ីអាចបង្កើតអាវុធនុយក្លេអ៊ែរបាន។ បន្ទាប់ពីការលុកលុយប្រទេសប៉ូឡូញឆ្នាំ ៩៣៩ ដោយពួកណាស៊ីអាល្លឺម៉ង់ លោកត្រូវបានជ្រើសរើសឲ្យគ្រប់គ្រងមន្ទីរពិសោធន៍ដើម្បីអនុវត្តគម្រោង Manhattan ដែលជាការពិសោធន៍របស់កងទ័ពសហរដ្ឋអាមេរិក ដែលមានគោលបំណងប្រើប្រាស់ថាមពលអាតូមិចសម្រាប់គោលបំណងយោធា។ គាត់បានដឹកនាំការបញ្ចប់ផ្នែកវិទ្យាសាស្ត្រនៃគម្រោង Manhattan នៅ Los Alamos រដ្ឋ New Mexico ដែលចាប់ផ្តើមនៅឆ្នាំ ១៩៤២។ គម្រោងនេះត្រូវបានប្រមូលផ្ដុំដោយអ្នកវិទ្យាសាស្ត្រជាច្រើន ដែលបានរួចផុតពីរបបហ្វាស៊ីសនៅអឺរ៉ុប ហើយបេសកកម្មរបស់ពួកគេ គឺស្វែងរកដំណើរការបំបែកឯកសារថ្មីដែលពាក់ព័ន្ធនឹងសារធាតុ uranium-២៣៥ ដែលពួកគេសង្ឃឹមថា នឹងបង្កើតគ្រាប់បែកនុយក្លេអ៊ែរ មុនពេល Adolf Hitler អាចបង្កើតវាបាន។

គម្រោងនេះត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្ដល់ឲ្យដំបូងចំនួន ៦,០០០ ដុល្លារ ប៉ុន្តែដល់ពេលដែលការងារបានបញ្ចប់ក្នុងឆ្នាំ ១៩៤៥ ថវិកាបានកើនឡើងដល់ ២ ពាន់លានដុល្លារ។ នៅឆ្នាំនោះ គឺជាការសាកល្បងគ្រាប់បែកលើកដំបូង ហើយជាមួយនឹងភាពជោគជ័យរបស់វា គ្រាប់បែកពីរគ្រាប់ទៀត ត្រូវបានដាក់ពង្រាយក្នុងខែបន្ទាប់ មួយនៅណាហ្គាសាគី ប្រទេសជប៉ុន និងមួយទៀតនៅហ៊ីរ៉ូស៊ីម៉ា។ សកម្មភាពទាំងនេះ បានបិទបញ្ចប់សង្គ្រាមលោកលើកទី២។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានឃើញការបំផ្លិចបំផ្លាញរបស់គ្រាប់បែកនោះ Oppenheimer បានប្រកែកប្រឆាំងនឹងការអភិវឌ្ឍន៍បន្ថែមទៀតរបស់វា ហើយគាត់បានលាលែងពីមុខតំណែងរបស់គាត់នៅឆ្នាំដដែលនោះ។
ជីវិតក្រោយសង្គ្រាមលោកលើកទី២ លោកបានបន្តធ្វើជាប្រធានគណៈកម្មាធិការប្រឹក្សាទូទៅនៃគណៈកម្មការថាមពលអាតូមិច ដែលនៅខែតុលា ឆ្នាំ ១៩៤៩ បានប្រឆាំងនឹងការអភិវឌ្ឍន៍គ្រាប់បែកអ៊ីដ្រូសែន។ ការប្រឆាំងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បាននាំឲ្យមានការចោទប្រកាន់ថា លោកគឺជាអ្នកគាំទ្រកុម្មុយនិស្ត។ ដូច្នេះហើយ នៅឆ្នាំ ១៩៥៣ គាត់ត្រូវបានព្យួរពីការស្រាវជ្រាវនុយក្លេអ៊ែរសម្ងាត់ ដោយបានដកហូតការបោសសំអាតសន្តិសុខរបស់គាត់ ដោយគណៈកម្មការថាមពលអាតូមិក។ នៅឆ្នាំ ១៩៦៣ ប្រធាន John F. Kennedy បានប្រកាសថា Oppenheimer នឹងទទួលបានពានរង្វាន់ Enrico Fermi ។

ការទទួលមរណភាព គាត់បានស្លាប់ដោយសារជំងឺមហារីកបំពង់ក នៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ១៩៦៧ នៅ Princeton រដ្ឋ New Jersey ។ សព្វថ្ងៃនេះ គាត់ត្រូវបានគេស្គាល់ច្បាស់ថាជា “បិតានៃគ្រាប់បែកបរមាណូ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថាមពលនុយក្លេអ៊ែរខ្លាំងកម្រិតណា ហើយប៉ះពាល់អាយុជីវិតមនុស្សទូទាំងពិភពលោកដែរទេ?
ចុចអាន៖ចំណុចសំខាន់ ៥ ត្រូវការពារខ្លួន ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរ កើតឡើងពិតមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


