Connect with us

KPT+

ល្បិចទាំង ៥ ជួយឲ្យការគេងមានគុណភាពមិនអស់កម្លាំង ទោះបានតិចម៉ោងក្ដី

បានផុស

នៅ

គេងលក់ស្រួល នឹងនាំឲ្យរាងកាយមានកម្លាំងពេញលេញ ដើម្បីចាប់ផ្តើមថ្ងៃថ្មី។ ទោះបីជាមនុស្សជាច្រើន​​មិនមានពេលគេងច្រើនដល់ទៅ ៨ ម៉ោង ដូចដែលវេជ្ជបណ្ឌិតណែនាំ​ក៏ដោយ។ តែអ្នក​អាចភ្ញាក់ពីដំណេកស្រស់ស្រាយបាន ប្រសិនបើ​សាកល្បងវិធីទាំង ៥ នេះ ដូចដែល​បាន​រៀបរាប់។

១ ប្តេជ្ញាចិត្ត​ខ្លួនឯង​មុនពេលអ្នកចូលគេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​តាំង​ចិត្ត ឬ​ប្ដេជ្ញា​ធ្វើអ្វី​មួយ​នៅថ្ងៃ​ស្អែក ទន្ទឹម​នឹង​ការ​ប្រាប់​ខ្លួនឯង​ថា ការគេង​ឲ្យ​បាន​ច្រើន​ គឺ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​នោះ វានឹងកំណត់ចិត្តគំនិតរបស់​អ្នក ​ឲ្យ​គិត​តាម​របៀប​ដែល​អ្នក​ចង់​បាន។ នេះ​នឹងជួយ​ឲ្យ​ការ​គេង​កាន់​តែ​មាន​ប្រសិទ្ធភាព​ទ្វេដង។

២ រក​ពេល​គេង ប៉ុន្តែ​ត្រូវ​​​​​ឲ្យ​បាន​ត្រឹម​ត្រូវ

ការ​​​​​គេង​ពេល​រសៀល​ នឹង​ជួយ​​ឲ្យ​រាង​កាយ​ស្រស់​ស្រាយ។ ប៉ុន្តែ​ត្រូវ​ធ្វើ​តាម​របៀប​ត្រឹមត្រូវ ពោល​គឺ​គេង​មិន​លើស​ពី​កន្លះម៉ោង។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត សូម​គេង​មួយ​ម៉ោង​កន្លះ ហើយ​រក​ពេល​គេង​នៅ​ចន្លោះ​ម៉ោង ១:០០ ដល់ ៣:០០ រសៀល។

៣ លំហាត់ប្រាណ​គឺ​ជា​មិត្ត​ល្អ​បំផុត

វិធីគេង​ឲ្យ​មានប្រសិទ្ធភាព​ជាង គឺ​ជា​ការ​ហាត់ប្រាណ (ពេល​វេលា​ត្រឹមត្រូវ​គឺ ១៨:០០) ព្រោះ​នៅ​ពេល​ដែល​រាងកាយ​មាន​អារម្មណ៍​អស់កម្លាំង នឹង​ធ្វើ​ឲ្យ​កា​គេង​កាន់​តែ​ងាយស្រួល ​ចូល​ទៅ​ក្នុង​អន្លង់​នៃ​​ដំណេក​ ហើយ​ក៏​មាន​វដ្ដ​នៃ​ការ​គេង​កាន់​តែ​វែង​ផងដែរ។

៤ ប្រសិន​បើ​អាច ចូរ​គេង​តែ​ម្នាក់ឯង

គ្មាន​អ្វី​អាក្រក់​ជាង​ការ​រំខាន​ពេល​កំពុង​ដេក​ នៅ​ពាក់​កណ្ដាលយប់​​ជ្រៅ​នោះ​ទេ។ ការ​សិក្សា​បាន​រក​ឃើញ រហូត​ដល់ ៥០ ភាគរយ​នៃ​អ្នក​ដែល​គេង​លើ​គ្រែ​តែ​មួយ ​គឺ​មិន​បាន​គេង​លក់​ស្រួល​ដោយ​សារ​តែ​អ្នក​ដែល​បាន​ចែក​រំលែក​គ្រែ​ជា​មូលហេតុ​នៃ​ការ​រំខានដំណេក។

៥ ងូតទឹកក្តៅមុនពេលចូលគេង

ការងូតទឹកក្តៅឧណ្ហៗ​មុនពេលចូលគេង ត្រូវបានបង្ហាញ​ឲ្យ​ឃើញតាមបែបវិទ្យាសាស្ត្រថា ជួយ​ឲ្យ​ការ​គេង​លក់​ស្រួលកាត់តែលឿន។ ពេល​កំពុង​ងូតទឹក​ក្ដៅ​ឧណ្ហៗ​ បន្ទាប់​ពី​បញ្ចប់​ការ​ហាត់​ប្រាណ វា​ក៏ជាគន្លឹះនៃ​ការគេង​​ឲ្យ​កាន់តែប្រសើរឡើងផងដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គិតច្រើនពិបាកគេង ​សាកល្បងសម្រួលខួរក្បាល តាមវិធីងាយៗប៉ុន្មាននេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ ៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​ដោយស្ម័គ្រចិត្ត ជួយរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រៀបការរួចមិនប៉ុន្មានថ្ងៃ បុរស​ ឥណ្ឌូណេស៊ី​ ម្នាក់ទើបដឹងថា ប្រពន្ធ​គឺជាប្រុសតែងកាយស្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ស្នាមញញឹមកុមារជាស្នាមញញឹមមាតាបិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Pre-Wedding លើកទី២លើនាវាប្រណិតរបស់កូនសេដ្ឋី ឥណ្ឌា អាចចាយប្រាក់សុទ្ធ ១៤៤ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម