សុខភាព
រវាងសម្រាកឲ្យបានគ្រប់គ្រាន់ និង ហាត់ប្រាណមួយណាសំខាន់ជាង?
ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ វាល្អសម្រាប់រាងកាយ។ គេងឲ្យបានគ្រប់គ្រាន់ ការសិក្សានិងស្រាវជ្រាវនិយាយថា វាក៏ល្អសម្រាប់រាងកាយរបស់អ្នកដូចគ្នា។ ប៉ុន្តែបើយើងចង់ជ្រើសរើសធ្វើតែមួយ? តើអាចធ្វើបានឬអត់ចំពោះសកម្មភាពទាំងពីរនេះ។ តើមួយណាសំខាន់ជាងសម្រាប់រាងកាយ?
ប្រសិនបើអ្នកអានមានចម្ងល់ត្រង់ចំណុចនេះ កម្ពុជាថ្មីមានចម្លើយសម្រាប់អ្នកទាំងអស់គ្នារវាងសម្រាកឲ្យបានគ្រប់គ្រាន់ ជាមួយនឹងការធ្វើលំហាត់ប្រាណ តើមួយណាសំខាន់ជាង? ដូច្នេះតើយើងគួរជ្រើសរើសធ្វើអ្វីបន្ថែមទៀត?

លំហាត់ប្រាណ តើវាល្អចំពោះសុខភាពយ៉ាងណា? គុណសម្បត្តិនៃការធ្វើលំហាត់ប្រាណ យើងទាំងអស់គ្នាដឹងថាវាជាសកម្មភាពមានប្រយោជន៍។ ជួយពង្រឹងរាងកាយឲ្យលូតលាស់ មានម៉ាសសាច់ដុំ និងឆ្អឹងរឹងមាំ ជំរុញដំណើរការមេតាប៉ូលីស ជួយគ្រប់គ្រងទម្ងន់ និងគ្រប់គ្រងការធាត់។ វាក៏ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗផងដែរទាំងជំងឺរ៉ាំរ៉ៃ និងជំងឺមិនរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែម លើសឈាម ជំងឺបេះដូង ជំងឺធាត់ មហារីកជាដើម។
សម្រាកឲ្យបានគ្រប់គ្រាន់ តើវាល្អចំពោះសុខភាពយ៉ាងណា? គេងលក់ស្រួល វាជាសកម្មភាពសំខាន់ដែលរាងកាយមិនអាចខ្វះបាន។ ហាត់ប្រាណទោះមិនអាចធ្វើបានរាល់ថ្ងៃក៏ដោយ គ្រាន់តែធ្វើវាពីរបីថ្ងៃវាមិនអីទេ។ ប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការគេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ដោយសារតែការគេងដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយដោយផ្ទាល់ និងប៉ះពាល់ដល់ការផ្តោតអារម្មណ៍ក្នុងការផ្តោតអារម្មណ៍លើការអនុវត្តសកម្មភាពប្រចាំថ្ងៃផ្សេងៗ រួមទាំងជួយឲ្យរាងកាយមានថាមពលគ្រប់គ្រាន់ និងត្រៀមខ្លួនសម្រាប់សកម្មភាពជាច្រើននៅថ្ងៃបន្ទាប់ ហើយសំខាន់បំផុត វាប៉ះពាល់ដល់ការឡើង និងចុះនៃទម្ងន់ផងដែរ។
យ៉ាងណាមិញរវាងសម្រាកឲ្យបានគ្រប់គ្រាន់ និង ហាត់ប្រាណ មួយណាល្អជាង? ប្រសិនបើអ្នកព្យាយាមតម្រៀបវាចេញ។ គេអាចមើលឃើញថាសកម្មភាពទាំងពីរ សុទ្ធតែមានសារៈសំខាន់។ វេជ្ជបណ្ឌិត Charles Czeisler អ្នកឯកទេសដំណេកនៅមន្ទីរពេទ្យ Brigham and Women និងសាលាវេជ្ជសាស្ត្រ Harvard នៅបូស្តុនសហរដ្ឋអាមេរិកបាននិយាយថា “វាជាជម្រើសដែលល្អសម្រាប់បេះដូងរបស់អ្នក។ ព្រោះទាំងការគេងឲ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណ សុទ្ធតែជារឿងសំខាន់សម្រាប់រាងកាយ។ ការជ្រើសរើសតែមួយប្រាកដជាមានផលប៉ះពាល់ដល់រាងកាយ ទាំងការគេងឲ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណគឺមានទំនាក់ទំនងគ្នា”។
ការសម្រាកឲ្យបានគ្រប់គ្រាន់ អាចជួយកាត់បន្ថយហានិភ័យនៃរបួសសាច់ដុំក្នុងពេលធ្វើលំហាត់ប្រាណ។ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ រាងកាយរបស់អ្នកអាចឈឺកាន់តែងាយ។ រហូតដល់មិនអាចទៅហាត់ប្រាណបាន។ លំហាត់ប្រាណក៏ជួយឲ្យរាងកាយគេងលក់ស្រួលជាងមុន។ អ្វីដែលសំខាន់គឺជួយឲ្យរាងកាយមានសុខភាពល្អ ឆ្ងាយពីហានិភ័យនៃជំងឺផ្សេងៗ។
ដូច្នេះពីទំនាក់ទំនងរវាងសកម្មភាពទាំងពីរនេះ យើងមិនអាចជ្រើសរើសធ្វើតែរឿងមួយទេ។ ប៉ុន្តែរឿងទាំងពីរនេះគួរតែអនុវត្តជាទម្លាប់ប្រចាំថ្ងៃ។ បន្តធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ហើយត្រូវគេងឲ្យបានគ្រប់គ្រាន់។ ដើម្បីធ្វើឲ្យរាងកាយមានតុល្យភាព មានកម្លាំងពេញលេញ ចៀសឆ្ងាយពីហានិភ័យសុខភាពទាំងអស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖១១ វិធី ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនឲ្យបង្កផលវិបាក ដោយកែប្រែទម្លាប់នៃការញ៉ាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


