Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង ប៊ូ សុនីតា ធ្លាក់ខ្លួនឈឺជំងឺមហារីកដុំសាច់ក្នុងស្បូនធ្ងន់ធ្ងរ ដំណាក់កាលទី ៣

បានផុស

នៅ

អតីតម្ចាស់ជយលាភីលេខ ២ ក្នុងកម្មវិធីកំពូលតារាអាស៊ាន កាលពីឆ្នាំ ២០១០ និងតារាចម្រៀង​កញ្ញា ប៊ូ សុនីតា ត្រូវបានប្រភពពីអ្នកសិល្បៈទម្លាយថា ពេលនេះបានកើតជំងឺមហារីក​ស្បូន​ធ្ងន់ធ្ងរ​ស្ថិតក្នុងដំណាក់កាលទី ៣ គួរឲ្យបារម្ភ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​បាន​បន្តថា​ បច្ចុប្បន្ន​កញ្ញា ប៊ូ សុនី​តា បាន​និង​កំពុង​ព្យាបាល​តាម​ដំណាក់កាល​ ខណៈនាង​ក៏បាន​អំពាវនាវ​សុំ​ការជួយឧបត្ថម្ភ​ពី​សប្បុរសជន ​ដើម្បី​បាន​ប្រាក់​ព្យាបាល​ជំងឺ​បន្តជីវិត​ចុងក្រោយ​ផងដែរ​។ ​ប្រភព​បន្តថា​នាង​កំពុងស្ថិត​ក្នុងដំណាក់កាល​ប្រឈម​អាយុជីវិត ​ប្រសិនបើ​គ្មាន​លទ្ធភាព​បាញ់​គីមី​បន្ត​នោះទេ​។​

​ជាមួយគ្នានេះ​ បើ​យោងតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី ប៊ូ សុនី​តា បានបញ្ជាក់​ថា ​នាង​ខ្ញុំ​មាន​ជំងឺមហារីក​ដុំ​សាច់​ក្នុង​ស្បូន​ដំណាក់​កាល​ទី​3B​។ ​គិត​យ៉ាងម៉េច​ទៅ​ ជំងឺ​ខ្ញុំ​ពីដំបូង​ខ្ញុំ​ឭ​គេ​និយាយ​តៗ​គ្នា​ថា ​ចាក់​គីមី​ហើយ​លែង​ហូ​រឈាម​តែ​ឥឡូ​វ​ខ្ញុំ​ហូរ​ឈាម​រហូត​។​ ខ្ញុំ​ខ្លាច​បំផុត​ការហូរឈាម​ហ្នឹង។​

​កញ្ញា ប៊ូ សុនី​តា បាន​និយាយ​បន្ថែមថា​ ពេលនេះ​នាង​កំពុងស្ថិត​ក្នុងដំណាក់កាល​ធ្ងន់ធ្ងរ​ណាស់​ ព្រោះ​ធ្លាក់ឈាម​អត់​ឈប់​ហើយ​ដួលសន្លប់​។​ ប៊ូ សុ នី​តា បាន​និយាយ​ហាក់​អស់សង្ឃឹម​ទៀតថា ​ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​ត្រូវ​ទៅ​នៅពេលណា​ទេ​ ដូច្នេះ​ខ្ញុំ​សូម​អហោ​សកម្ម​ខ្លួនឯង​ទុកជាមុន​។​ តាមរយៈនេះ​ គឺមាន​ទស្សនិកជន​មួយចំនួន​ បាន​សម្តែង​ការអាណិតអាសូរ​ចំពោះ​នាង​ និង​ថែមទាំង​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយសង្គ្រោះ​ជីវិត​តារា​ស្រី​រូបនេះ​ផង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម