Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​នៅថៃ​ ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចូលមក​ស្រុក​ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ

បានផុស

នៅ

ពលករខ្មែរ ដែលទៅបម្រើការងារនៅប្រទេសថៃ ចាប់ផ្ដើមធ្វើដំណើរចូលមកស្រុកវិញ មុនពេលពិ​ធីបុណ្យចូលឆ្នាំខ្មែរចូលមកដល់នាពាក់កណ្ដាលខែមេសា ឆាប់ៗខាងមុខនេះ។​

ចំនួនពលរដែលធ្វើដំណើរចូលមកបានកើនឡើងប្រមាណ ៤០០ ទៅ ៥០០ នាក់ក្នុងមួយថ្ងៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតាមព្រំដែនខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែមីនានេះថា “ជាធម្មតា​រៀងរាល់ឆ្នាំ គឺជិតចូលឆ្នាំខ្មែរ ពួកគាត់មកចឹងហើយមួយថ្ងៃប្រមាណ ៧០០ ទៅ ៨០០ នាក់ នៅប៉ុន្មានថ្ងៃនេះពួកគាត់ចូលមកមួយថ្ងៃ ប្រមាណ ៤០០ ទៅ ៥០០ នាក់​ ខណៈដែលអាជ្ញាធរបានប្រកាន់យក​វិធានការសុខាភិបាលតាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩”។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ស្ថានភាពរំហូរពលករខ្មែរ​ចូលមក​តាមព្រំដែនខេត្តឧត្តរមានជ័យ​មានការកើនឡើងនៅប៉ុន្មានថ្ងៃនេះ។

លោកប្រាប់ថា នៅថ្ងៃ ២២ ខែមីនា ចំនួន ២៣០ នាក់ រីឯថ្ងៃ ២១ ចំនួន ៥២៩ នាក់ គឺប្រែប្រួលចុះឡើងទៅតាមថ្ងៃនីមួយៗ ហើយ​អាជ្ញាធរ​បាន​ត្រួតពិនិត្យតាមវិធានការសុខាភិបាល ដោយពិនិត្យមើលការចាក់វ៉ាក់សាំង និងស្ថានភាព​របស់ពួក​គាត់​។ ដោយឡែកសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។

លោក ប៉ែន កុសល្យឱ្យដឹងថា ដើមឡើយមានការធ្វើតេស្ត ប៉ុន្តែឥឡូវនេះ គឺមិនមានទេ ដោយ​គ្រាន់​តែ​ពិនិត្យទៅលើស្ថានភាពរបស់ពួកគាត់ថា ល្អប្រសើមិនមានការធ្វើតេស្តទេ។

ប៉ុន្តែបើស្ថានភាពគាត់មានបញ្ហា ដូចជាផ្ដាសាយ គឺយើងត្រូវពិនិត្ធ្វើតេស្តទាំងអស់ ហើយ​អត្តសញ្ញាណ ទីកន្លែងកំណើតអាជ្ញាធរបានចុះក្នុងបញ្ជិការ និងរាយការប្រាប់​ទៅអាជ្ញាធរ​ដែនសត្ថកិច្ច ដែលជាទីកន្លែងពួកគាត់រស់នៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម