ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ឱ្យអាជ្ញាធរមូលដ្ឋានស្រង់ស្ថិតិពលរដ្ឋត្រលប់មកពីថៃ ដើម្បីងាយស្រួលជួយរកការងារធ្វើ
លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ ត្រូវស្រង់ស្ថិតិពលរដ្ឋដែលជាពលករទើបនឹងវិលត្រលប់មកពីប្រទេសថៃ ដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជាវិញ។ ការជំរុញនេះ ធ្វើឡើងក្នុងងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងពលករ និងក្រុមយុវជនគោលដៅរបស់ក្រុមការងារថ្នាក់ខេត្តដើម្បីចុះផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលកំពុងមានតម្រូវការកម្លាំងពលកម្មខេត្តសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

លោក ឌី រ៉ាដូ បានឱ្យដឹងថា បន្ទាប់ពីមានការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ទាហានសៀម ពលរដ្ឋចំណាកស្រុកបានវិលត្រលប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ។ ការវិលត្រឡប់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានត្រៀមរួចជាស្រេចក្នុងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក៏ដូចជាផ្តល់ការងារជូនពួកគាត់។ លោកបន្តថា នៅក្នុងវិបត្តិនៃការឈ្លានពានពីក្រុមទាហានថៃនេះ មានអ្នកបានវិលចូលស្រុកវិញជារួមប្រមាណជាង ១លាននាក់ ក្នុងនោះក្រសួងការងារ បានជួយសម្រួលរកការងារជូនពួកគាត់បានប្រមាណជាង ២០ម៉ឺននាក់រួចមកហើយ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា «សម្រាប់ខេត្តសៀមរាប មានពលករចំណាកស្រុកប្រមាណជាង ៣ម៉ឺននាក់ និងអ្នកដែលបានវិលត្រលប់មកស្រុកវិញប្រមាណជាង ២៦ ០០០នាក់រួចហើយដែរ។ ប៉ុន្តែបញ្ហានៅត្រង់ថា ក្នុងចំណោមអ្នកវិលមកវិញជាង ២ម៉ឺននាក់នេះ មានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង ៣ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវស្រង់ស្ថិតិពួកគាត់ ដើម្បីដឹងថាពួកគាត់ដែលមកវិញហ្នឹងគាត់ធ្វើអី នៅកន្លែងណា»។ ពាក់ព័ន្ធអ្នកចំណាកស្រុកដែលវិលត្រលប់មកវិញនេះ តាមការឱ្យដឹងពីអាជ្ញាធរស្រុកនានា ក្នុងខេត្តសៀមរាប មួយចំនួនបានចេញពីមូលដ្ឋានដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯងនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុជាដើម។

ចំណែកមួយចំនួនទៀតក៏បានរស់នៅបង្កបង្កើនផល នៅក្នុងភូមិរបស់ពួកគាត់ ដែលអាចជាមូលហេតុធ្វើឱ្យចំនួនអ្នកចុះឈ្មោះសុំការជួយស្វែងរកការងារធ្វើមានចំនួនតិច។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្ត នៅតែជំរុញឱ្យមានការចុះធ្វើសម្រង់ស្ថិតិនេះឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងជួយពួកគាត់ឱ្យចំគោលដៅ ហើយក៏ជាផ្នែកមួយក្នុងការជួយដល់រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសថៃ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


