ព័ត៌មានជាតិ
វិធានការសំខាន់ៗ ១១ ចំណុច ក្រសួងការងារ ដាក់ចេញក្នុងការជួយ ពលករខ្មែរត្រឡប់មកពីថៃ ឱ្យមានការងារធ្វើ
ខណៈពេលដែលពលករខ្មែរត្រឡប់មកកម្ពុជាវិញ ប្រមាណជាង ៩២ ម៉ឺននាក់ តើ ក្រសួងការងារ បានដាក់ចេញវិធានការអ្វីខ្លះ ដើម្បីជួយពួកគាត់?


ចាប់តាំងពីពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ក្រសួងការងារ បានដាក់ចេញវិធានការសំខាន់ៗ ចំនួន ១១ ចំណុច រួមមាន ៖ ១.ការដាក់ចេញនូវសេចក្ដីជូនដំណឹងស្ដីពីឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។ ២.ការដាក់ពង្រាយនូវមណ្ឌលសំចត និងកន្លែងទទួលពលករនៅតាមច្រកអន្តរជាតិកម្ពុជា-ថៃ ទាំង ៦ ច្រក។ ៣.ការដាក់ចេញនូវវេទិកាការងារតាមភូមិ-ស្រុក ជុំទី ១ និងជុំទី ២។ ៤.សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ។ ៥.លិខិតចំហជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សាមកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។ ៦.សេចក្ដីជូនដំណឹងស្ដីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៧.សេចក្ដីជូនដំណឹងស្ដីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ៨.សេចក្តីណែនាំស្តីពីការសហការផ្ដល់ព័ត៌មានឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ ៩.ប្រជុំពិភាក្សាជាមួយក្រសួងមហាផ្ទៃអំពីការផ្សព្វផ្សាយឱកាសការងារជូនដល់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ។ ១០.វេទិកាជាមួយសហជីព និងប្រតិភូបុគ្គលិក ដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ ១១.យុទ្ធនាការជំរុញការចុះឈ្មោះស្វែងរកការងារជូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយ ស.ស.យ.ក ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។


វិធានការទាំងនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារក្នុងការជួយរកការងារធ្វើ និងផ្តល់កិច្ចគាំពារផ្សេងៗ ដល់ប្រជាជនខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកកម្ពុជាវិញ។


ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា វិធានការទាំងអស់នេះ បង្ហាញយ៉ាងជាក់ច្បាស់អំពីការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា “ការដាក់ចេញនូវវិធានការជាច្រើននេះ គឺបានបង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ ក្រោមការដឹកនាំរបស់ ឯកឧត្ដមរដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណាជួយពលករដែលមកពីថៃរកការងារធ្វើឱ្យបាន”។

លោកបានបន្ថែមថា ក្រោយពីបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការជួយពលករខ្មែរ ក្រសួងការងារ បាននិងកំពុងដាក់ចេញ និងអនុវត្តវិធានការសំខាន់ៗ បន្ថែមមួយចំនួនទៀតផងដែរ។

អ្នកនាំពាក្យ ថ្លែងថា “ក្រសួងការងារ បាននិងកំពុងបំពេញវិធានការសំខាន់ៗ ៣ បន្ថែមទៀត ដូចជា ការបើកវេទិកាការងារប្រចាំថ្ងៃនៅតាមបណ្តាគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីស្នាក់ការបេឡាជាតិសន្តិសុខសង្គមនៅតាមបណ្តាខេត្ត-ក្រុង ការចុះវេទិកាការងារជុំទី ៣ និងការចុះឈ្មោះស្វែងរកការងារធ្វើតាមលេខ Hotline ១២៩៧”។
គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ ប្រមាណ ៩២ ម៉ឺននាក់ បានវិលត្រឡប់មកដល់កម្ពុជាវិញ ក្នុងនោះមានក្មេង ៥ ម៉ឺននាក់ និងអ្នកមានអាយុ ៤៥ ឆ្នាំ ឡើង ចំនួន ២៥ ម៉ឺននាក់។ តាមរយៈយុទ្ធនាការរបស់ក្រសួងការងារ មានពលរដ្ឋរាប់ម៉ឺននាក់ បានទទួលបាននូវឱកាសការងារជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តខ្ពង់ក្នុងការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងសូមស្នើដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយលេខ ១២៩៧ ឬ ជួយចុះឈ្មោះចូលធ្វើការជូនពលករ ឬ ប្រជាជនខ្មែរ មិនទាន់មានការងារធ្វើតាមរយៈតេឡេក្រាមរបស់ក្រសួង៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


