ព័ត៌មានជាតិ
ឆ្នាំ២០២៥ អតីតពលករខ្មែរដែលវិលពីថៃមាន៩៥ម៉ឺននាក់ ក្នុងនោះ៦២ម៉ឺននាក់ទទួលបានការងារធ្វើ
ក្នុងចំណោមពលករខ្មែរចំនួនជាង៩៥ម៉ឺននាក់ អតីតពលករខ្មែរមកពីប្រទេសថៃសរុបប្រមាណ ៦២ម៉ឺននាក់ បានទទួលការងារធ្វើនៅក្នុងប្រទេសកម្ពុជាតាមវិស័យផ្សេងៗ ក្រោមការសម្របសម្រួលស្វែងរកការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ថ្លែងក្នុងពិធីបិទសន្និបាតក្រសួង នាព្រឹកថ្ងៃទី២៦នេះ ថា គិតត្រឹមឆ្នាំ២០២៥ នេះ អតីតពលករខ្មែរមកពីប្រទេសថៃសរុបប្រមាណ ៦២ម៉ឺននាក់ បានទទួលការងារធ្វើ ដែលជាប្រែក្លាយបញ្ហាប្រឈមទៅជាការបំពេញតម្រូវការកម្លាំងពលកម្មក្នុងប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

បើតាមលោក ហេង សួរ អតីតពលករប្រមាណ ៦២ម៉ឺននាក់ ទទួលបានការងារធ្វើនោះ គឺអតីតពលករប្រមាណ ៣១ម៉ឺននាក់ បានចូលធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ រីឯប្រមាណ ៣១ម៉ឺននាក់ ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសធុនតូចនិងមធ្យម ជាសិប្បកម្ម ភោជនីយដ្ឋាន និង នៅតាមការដ្ឋានសំណង់ជាដើម។
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានសម្រុកវិលចូលមកប្រទេសកំណើតវិញយ៉ាងច្រើន បន្ទាប់ពីភាពតានតឹនរវាងកម្ពុជា និងថៃ កាន់តែឡើងកម្ដៅខ្លាំង ព្រោះតែយោធាថៃជាអ្នកបើកការបាញ់សម្លាប់ទាហានកម្ពុជាមួយរូបដែលកំពុងតែឈរជើងនៅលើទឹកដីកម្ពុជាក្នុងតំបន់មុំបី នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែឧសភា។ ពលករខ្មែរចាកចេញពីប្រទេសថៃ តាមការអំពាវនាវរបស់សម្ដេច ហ៊ុន សែន ក្រោយពីក្រុមជ្រុលនិយមនៅថៃ បានប្រើប្រាស់អំពើហិង្សាធ្ងន់ធ្ងរលើពលករខ្មែរស្លូតត្រង់។

ឆ្លើយតបនិន្នាការនេះ ក្រសួងការងារបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់១២៩៧ ដោយមានអ្នកប្រចាំការ ៧ថ្ងៃ/សប្តាហ៍ និង២៤ម៉ោង/ថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំ សង្កាត់ របស់បងប្អូនអតីតពលករផ្ទាល់តែម្តង។

បានចេញសេចក្តីជូនដំណឹងលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការ ដាក់ពាក្យធ្វើការ ដើម្បីសម្រួលជូនពលករវិលត្រឡប់ពីថៃ ហើយគ្មានឯកសារ ឯកសារផុតសុពលភាព អាចចូលធ្វើការបាន និងបានចេញសេចក្តីជូនដំណឹង និងអនុវត្តវិធានការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យធ្វើការ ដើម្បីសម្រួលការ ចូលធ្វើការរបស់ពលករដែលមិនមានឯកសារសម្គាល់ខ្លួន និងបានចុះតាមរោងចក្រចំនួន ១ ៦០៤រោងចក្រ ដើម្បីផ្សព្វផ្សាយជួយពន្យល់ដោយផ្ទាល់ដល់អ្នកគ្រប់គ្រង រោងចក្រឱ្យយោគយល់ចំពោះពលករ និងឱ្យជួយបង្ហាត់បង្រៀនពលករដែលទើបចូលធ្វើការ ថ្មីចំនួន ១សប្តាហ៍ផងដែរ។
រដ្ឋមន្ត្រីក្រសួងការងារ សង្កត់ធ្ងន់ថា ៖«បើទោះជាក្នុងបរិការណ៍សកលលោកឆ្នាំ២០២៥ ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងគំហុក កម្ពុជាមិនត្រឹមតែឈរជើងយ៉ាងរឹងមាំក្នុងរលកនៃវិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវភាពធន់យ៉ាងមហិមា ចំពោះមុខការរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីពីសំណាក់យោធាថៃនៅតាមបណ្តោយព្រំដែន។»៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


